តើ​នារី​គួរតែ​បរិភោគ​អ្វី​ខ្លះ​នៅ​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ដើម្បី​ទទួលបាន​មុខ​ស្អាត​?

តើ​នារី​គួរតែ​បរិភោគ​អ្វី​ខ្លះ​នៅ​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ដើម្បី​ទទួលបាន​មុខ​ស្អាត​?

​នៅពេល​ដែល​អ្នក​ដល់​អាយុ​២៥​ឆ្នាំ មានន័យ​ថា​អ្នក​ដល់​អាយុ​ដែល​ត្រូវតែ​ចាប់ផ្តើម​ថែ​ស្បែក​ហើយ ព្រោះ​វា​ចាប់ផ្តើម​ស្រុតចុះ​ជា​បណ្តើរៗ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​មួយ​ចំនួន​ដើម្បី​ទទួលបាន​មុខ​ដែល​ស្អាត បើ​អ្នក​មិន​ថែ នោះ​មុខ​អ្នកនឹង​ឆាប់​ចាស់​ខ្លាំង​ណាស់​។ តើ​មាន​អ្វី​ខ្លះ​ទៅ​?
 

ផ្សិត​
អ្នក​អាច​បរិភោគ​ផ្សិត​បាន ព្រោះ​នៅក្នុង​ផ្សិត​មាន​សារធាតុ​ដែល​អាច​ជួយ​ឱ្យ​ស្បែក​ថ្មី​អ្នក​ដុះ​លឿន ថែមទាំង​អាច​ការពារ​ស្បែក​អ្នក​មិន​ងាយ​ចាស់ ការពារ​អ្នក​មិនឱ្យ​មាន​ស្នាម​ជ្រួញ​បាន​។​

សណ្តែកសៀង​
នៅពេល​ដែល​អ្នក​បរិភោគ​សណ្តែកសៀង​រួច វា​នឹង​អាច​ធ្វើឱ្យ​អ្នក​មាន​សម្រស់​ស្អាត ដូចនេះ​អ្នក​គួរតែ​បរិភោគ​វា​បាន​។​

ទឹកដោះគោ​ជូរ​
អ្នក​អាច​ផឹក​ទឹកដោះគោ​ជូរ​បាន ព្រោះ​វា​មាន​សារធាតុ​ជូរ ដែល​អាច​ការពារ​អ្នក​មិន​ងាយ​ចាស់ ហើយ​បើ​អ្នក​មាន​ក្រពះ​ខ្សោយ មិន​ងាយ​រំលាយ​អាហារ វា​នឹង​ជួយ​ឱ្យ​ក្រពះ​អ្នកមាន​សុខភាព​ល្អ​ដូច​គ្នា ដូចនេះ​ក្រពះ​អ្នក​នឹង​ចាប់ផ្តើម​ងាយ​រំលាយ​អាហារ​ឡើងវិញ នោះ​អ្នកនឹង​អាច​បញ្ចេញ​ជាតិពុល​មក​ក្រៅ​បាន ជា​ហេតុ​ដែល​អាច​រក្សា​សម្រស់​អ្នក​បាន​ស្ថិតស្ថេរ​។​
 

​បញ្ជាក់ ៖ អ្នក​អាច​បរិភោគ​អាហារ​ទាំង​លើ​បាន​ដើម្បី​សម្រស់​របស់​អ្នក ហើយ​ក្រោយពេល​ដែល​អ្នក​បរិភោគ​បាយ​ក្រោយ​មួយ​ម៉ោង ទៅ​ពីរ​ម៉ោង​រួច អ្នក​អាច​បរិភោគ​ផ្លែឈើ​បន្ថែម​បាន ព្រោះ​នៅ​ក្នុង​នោះ​មាន​វីតាមីន​C​ដែល​អាច​ជួយ​អ្នក​ស្រូប​យក​ប្រូតេអ៊ីន​បាន​គ្រប់គ្រាន់ នោះ​អ្នកនឹង​កាន់តែ​ស្អាត ហើយ​មិន​ងាយ​ចាស់​ឡើយ​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • តើ​នារី​គួរតែ​បរិភោគ​អ្វី​ខ្លះ​នៅ​អាយុ​ចាប់ពី​២៥​ឆ្នាំ​ឡើង​ដើម្បី​ទទួលបាន​មុខ​ស្អាត​?已关闭评论
  • 488 views
  • Hide Sidebar
    A+
Publish on:2015/11/26  Category:សុខភាពស្ដ្រី