អាហារ​ពេលព្រឹក​ដែល​អាច​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​បំបាត់​អាការៈ​ក្អួត​បាន​

អាហារ​ពេលព្រឹក​ដែល​អាច​ជួយ​ស្ត្រី​មាន​ផ្ទៃពោះ​បំបាត់​អាការៈ​ក្អួត​បាន​

ការ​មាន​ផ្ទៃពោះ​ដំបូង​តែងតែ​ធ្វើ​ឱ្យ​អ្នក​ម្តាយ​មាន​អា​ការៈចង់​ក្អួត​ជានិច្ច ជាពិសេស​នៅ​ពេល​ព្រឹក មាន​អារម្មណ៍​ថា​ឃ្លាន ប៉ុន្តែ​បែរជា​តែងតែ​ចង់​ក្អួត ដោយ​មិន​ចង់​បរិភោគ​អាហារ​អ្វី​សោះ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​អាហារ​ពេលព្រឹក​មួយចំនួន​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​អារម្មណ៍​ចង់​ក្អួត​បាន​ក្រោយពេល​ដែល​បរិភោគ​រួច​។ តើ​មាន​អាហារ​អ្វី​ខ្លះ​ទៅ​?

ទឹកដោះគោប័រ​
អ្នក​អាច​ផឹក​ភេសជ្ជៈ​នេះ​ជំនួស​កាហ្វេ​បាន ដោយ​អ្នក​អាច​យក​ផ្លែប័​រក​ន្លះ​ផ្លែ ចេក​មួយ​ផ្លែ ផ្លែ​Raspberry​បន្តិច ទឹកដោះគោ​ជូរ​១២០​ក្រាម ខ្ញី​មួយ​ស្លា​ព្រា​តូច និង​ម្សៅ​នៃ​គ្រាប់​ស្វាយចន្ទី​មួយ​ស្លាបព្រា​តូច បន្ទាប់​មក​អ្នក​អាច​យក​គ្រឿងផ្សំ​ទាំងនោះ​ទៅ​កិន​ចូលគ្នា រួច​យកមក​ពិសារ​បាន​។​

ស្រូវ​សាលី​
អ្នក​អាច​បរិភោគ​ស្រូវ​សាលី​បាន នោះ​វា​អាច​ជួយ​ការពារ​អ្នក​មិន​ឱ្យ​មាន​អារម្មណ៍​ចង់​ក្អួត ថែមទាំង​មាន​វីតាមីន​B6 និង​ប្រូតេអ៊ីន​ដែល​ល្អ​ចំពោះ​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ណាស់​។​

ពងមាន់​នំ​បុ័ង​
អ្នក​អាច​បរិភោគ​ពង​មាន់បាន ព្រោះ​វា​មាន​សារធាតុ​ដែល​អាច​ការពារ​អ្នក​មិន​ឱ្យ​មាន​អារម្មណ៍​ចង់​ក្អួត ថែម​ទាំង​អាច​ធ្វើឱ្យ​អ្នក​ស្រូប​យក​សារធាតុចិញ្ចឹម​បាន​គ្រប់គ្រាន់ ដោយ​អ្នក​អាច​យក​ប័រម​ក​ចៀនពងមាន់ រួច​យកនំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​ទៅ​អាំង ហើយ​យក​មក​បរិភោគ​ជាមួយ​ពង​មាន់ ប៉ុន្តែ​ពងមាន់​ត្រូវតែ​ចៀន​ឱ្យ​ឆ្អិន ទើប​ល្អ​ចំពោះ​សុខភាព​អ្នក​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។