ហាម​ថើប​ទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់

តើ​អ្នកដឹងទេ មេរោគ (HsV-1) អាច​ត្រូវបាន​បញ្ចូន​ទៅទារកដែលទើបនឹងកើតបាន​យ៉ាងងាយ ដោយគ្រាន់តែ​ជាការថើប​ធម្មតា​ប៉ុណ្ណោះ។

អ្នកមិនត្រូវអនុវញ្ញាតឲ្យនរណាម្នាក់ថើបបបូរមាត់កូនរបស់អ្នកឡើយ ព្រោះទារកអាចមានហានិភ័យ​នៃការឆ្លង​មេរោគ ​HsV-1 រហូតដល់ស្លាប់។ នេះគឺជា​ជំងឺមួយប្រភេទ ដែលត្រូវ​បាន​​គេហៅថា Herpes Simplex Virus (HsV-1)​ ហើយ​វា​អាច​មាន​សមត្ថភាព​ធ្វើឲ្យទារកស្លាប់បាន ជា​ពិសេស​ប្រសិនបើកូនរបស់អ្នកមាន​អាយុក្រោម ៣ខែ។ សាលកវិទ្យាល័យ Maryland's Medical Center បាន​បង្ហាញថា ភាគរយនៃជនជាតិ​អាមេរិកត្រូវបាន​ឆ្លង​ជំងឺនេះ ៩០%។

 

ហាម​ថើប​ទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់
មេរោគនេះ​មាន​ប្រភពមក​ពី​ Herpes Simplex Virus ប្រភេទី ១ ហើយ​ភាគច្រើនត្រូវបាន​បញ្ចូនទៅកុមារតាមរយៈកែវទឹក, ការថើបមាត់, ប្រដាប់ក្មេងលេង...។ ខណៈពេល​ដែល​ជំងឺនេះឆ្លង​ភ្លាមៗ​មិន​មាន​គ្រោះថ្នាក់នោះទេ ប៉ុន្តែទារកអាចនឹងស្លាប់ប្រសិនបើ​មេរោគរីករាល​ដាលទៅ​ផ្នែកផ្សេងៗទៀត​នៃរាងកាយ។

បើ​យោងតាម​មជ្ឈមណ្ឌល​ Baby Center បាន​បង្ហាញថា Herpes simplex Virus អាចរីករាល​ដាលទៅ​កាន់ខួរក្បាល និង​សរីរាង្គ​ផ្សេងទៀត​ បណ្តោលឲ្យ​មាន​ការឈឺចាប់ធ្ងន់ធ្ងរ​សម្រាប់​ទារក។ សំខាន់បំផុត​អ្នក​ត្រូវការ​ពារ​ទារកឲ្យបាន​ល្អ ដោយមិន​អនុញ្ញាត​ឲ្យអ្នក​ណា​ថើប​បបូរមាត់ ឬឲ្យគេកាន់របស់ក្មេងលេង​ឡើយ​ក្នុងកំឡុងពេល​ ៣ខែដំបូង។

សូមបញ្ជាក់ផងដែរថា ទារកក្រោមអាយុ ១ខែ​នៅ សហរដ្ឋ​អាមេរិក ប្រមាណជា ១៥០០ ទៅ ២២០០ នាក់ ត្រូវបាន​ឆ្លង​ជំងឺនេះជារៀងរាល់ឆ្នាំ ហើយមាន​អាការៈធ្ងន់ធ្ងរមាន​រហូត​ដល់ ៨៥% ដែលត្រូវការព្យាបាលយ៉ាង​យកចិត្ត​ទុកដាក់។ ភាគច្រើន​នៃទារកកើត​ជំងឺ herpes simplex Virus ដែលត្រូវបានបង្កឡើង​ដោយមេរោគ HsV-2 ប៉ុន្តែ​ប្រហែល​ជា ៣០% ត្រូវបានបង្កឡើង​ដោយ HsV-1៕

ដោយ៖ មង្គលការ

ប្រភព៖ perfectz

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហាម​ថើប​ទារកអាយុក្រោម ៣ខែដាច់ខាត ព្រោះអាចអោយពួកគេស្លាប់