យក​ស្លាកគណបក្ស​មក​រាំង​បិទ​មិនឱ្យ​បើក​ផ្លូវ​ថ្មីទេ​

ខេត្តស្វាយរៀង ៖ លោកយាយ​មាស ខាន់ អាយុ​៩៧​ឆ្នាំ និង​កូនស្រី​ឈ្មោះ​ពោន ទឹ​ព អាយុ​៧៥​ឆ្នាំ ចាស់ជរា​២​នាក់​ម្តាយ​-​កូន​នៅ​ភូមិ​​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បាន​អំពាវនាវ​រក​ការ​អន្តរាគមន៍​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធម៌ ដោយ​មាន​នាយ​នគរបាល​ថ្នាក់​វរសេនីយ៍ទោ នាយ​រង​ការិ​យាល័យ​, នគរបាល​ចរាចរណ៍​, ស្នងការ​នគរបាល​ខេត្ត និង​ក្រុម​គ្រួសារ​យក​បង្គោល​ថ្ម​ដាំ​ជាប់​ទ្វាររបង និង​លើក​ស្លាក​គណ​បក្ស​មក​បិទផ្លូវ មិន​ឱ្យ​លោកយាយ និង​កូន​ចេញពីផ្ទះ​ទៅ​រក​ផ្លូវ ។

ទោះបី​លោក​អភិបាលរង​ក្រុង​ស្វាយ​រៀង មក​អន្តរាគមន៍​ក៏​ដោយ ក៏​ពួក​គេ​មិន​អើពើ​ដែរ ។ ករណី​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៦​វិច្ឆិកា ២០១៥ វេលា​ម៉ោង​០៨​ព្រឹក ដល់​ម៉ោង​១​រសៀល ស្ថិត​នៅ​ភូមិ​វាល​យន្ត សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ។

ទាក់ទិន​ករណី​នាយ​នគ​បាល​យក​បង្គោល​ថ្ម​មក​ដាំ​បិទទ្វារ​របង និង​លើក​ស្លាក​គណបក្ស​ពីមុខ​ទ្វាររបង​លោកយាយ​រង​គ្រោះ​នេះ​លោក​ឈី​វ សា​រ៉​ន អភិបាលរង​ក្រុង​ស្វាយ​រៀង បាន​មាន​ប្រសាសន៍​ថា នេះ​គឺជា​ការ​រំលោភសិទ្ធិ​បុគ្គល ពីព្រោះ​ផ្ទះ​ជន​រង​គ្រោះ​នៅ
ចំ​កែង​ថ្នល់ គាត់​ចង់​ធ្វើ​ផ្លូវ​ចេញ​តាម​ផ្លូវ​ណា គឺជា​សិទ្ធិ​របស់​គាត់ ដូច្នេះ​មិន​គួរ​អ្នក​នៅ​កន្លែង​ផ្សេង​មក​ចាត់ចែង​រារាំង​មិន​ឱ្យ​គេ​ធ្វើ​ទ្វារ
របង​ចេញ​នោះ មិន​ត្រឹមត្រូវ​ទេ ម្យ៉ាង​ដី​ចំណី​ផ្លូវ​ជា​ការ​គ្រប់គ្រង​របស់​អាជ្ញាធរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព