ហ្ស៊ីណឺ​ឌី​ន ហ្ស៊ី​ដាន មិន​ចាប់អារម្មណ៍​ដឹកនាំ​ក្លិប Real Madrid

លោក​ហ្ស៊ី​ណឺ​ឌី​ន ហ្ស៊ី​ដាន អតីត​កីឡាករ​បាល់ទាត់​ក្រុម​ជម្រើសជាតិ​បារាំង បញ្ជាក់​ថា នៅ​មិន​ទាន់​សម្រួល​ឥរិយាបថ​គ្រប់គ្រាន់​សម្រាប់​ដឹកនាំ​ក្លិប Real Madrid ជំនួស​លោក​រ៉ា​ហ្វា​អេ​ល បេ​នី​តេស គ្រូបង្វឹក​ក្លិប​បច្ចុប្បន្ន ក្រោយ​ពី​រង​សម្ពាធ​យ៉ាង​ខ្លាំង​តាំងពី​ដឹកនាំ​ក្លិប​ប្រកួត​ចាញ់ Barcelona ក្នុង​លទ្ធផល ៤-០ កាលពី​ចុង​ស​ប្ដា​ហ៍ ។

ហ្ស៊ី​ដាន ដែល​បច្ចុប្បន្ន​បំពេញ​តួនាទី​ជា​គ្រូបង្វឹក​ក្លិប​យុវជន Real Madrid បង្ហើប​ឱ្យ​ដឹង​ថា​៖«​ខ្ញុំ​ជា​គ្រូបង្វឹក​ក្លិប​យុវជន ឯ​លោក​បេ​នី​តេស ជា​គ្រូបង្វឹក​ក្លិប​ឈុត​ធំ ហើយ​អ្វី​ៗ​គ្រប់យ៉ាង​កំពុង​ដំណើរការ​ជា​ប្រក្រតី ។ បច្ចុប្បន្ន​ខ្ញុំ​កំពុង​មាន​សេចក្ដីសុខ​ជាមួយ​ក្លិប​យុវជន មិន​ចង់​ពាក់ព័ន្ធ​ក្លិប​ឈុត​ធំ​Real Madrid ទេ​» ៕