ផ្ទះ​ឈើ​ចំនួន​៣​ខ្នង ស្រុក​កៀនស្វាយ​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ខ្ទេច​

កណ្តាល: ផ្ទះ​ឈើ​ចំនួន​៣​ខ្នង ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ក្នុងពេល​តែមួយ កាលពី​យប់​ថ្ងៃទី​២៥ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​គគីរ​ធំ និង​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។​

​លោក​នូ ពី​ប៉ូ នាយប៉ុស្តិ៍​នាយប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​គគីរ​ធំ​បានអោយដឹងថា ក្នុង​យប់ថ្ងៃទី​២៥ ខែវិច្ឆិការ ដែលជា​ថ្ងៃ​អកអំបុក សំពះ​ព្រះ​ខែ​នេះ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣ខ្នង​ត្រូវបាន​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​ដោយសារ​ភ្លើង​ធូប ទាន ដែល​អុច​ទុកចោលនៅក្នុង​ផ្ទះ ។

​ករណី​ទី​១ : ផ្ទះ​លក់​ចាប់​ហ៊ួ​យ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​កោះ​តេ​ជោ ឃុំ​គគីរ​ធំ ស្រុកកៀនស្វាយ ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង កាលពី​វេលា​ម៉ោង​១០​និង​២០​នាទី​យប់ថ្ងៃទី​២៥ ខែវិច្ឆិការ ឆ្នាំ​២០១៥ បណ្តាល​ទ្រព្យ សម្បត្តិ​ក្នុងផ្ទះ​រួមមាន កង់​២ ,​គ្រែ​២ ,មាស​១​តម្លឹង និង​ប្រាក់​មួយចំនួន​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​។​ដោយ​​ឡែក​ម្ចាស់ផ្ទះ ឈ្មោះ​ឌឿ​ក ឌី​ម៉​ង់ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ដួង សាវ៉ាត អាយុ​៤៥​ឆ្នាំមិនមាន​គ្រោះថ្នាក់​នោះឡើយ ។ ស្រាប់តែ​១០​នាទី​ក្រោយមក​ផ្ទះ ២​ខ្នង​ទៀតត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ​នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយខេត្តកណ្តាល ។​

​ក្នុងនោះ ម្ចាស់ផ្ទះ​ទី​១​ឈ្មោះ​ចឹក ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ប្រពន្ធ​ឈ្មោះ សុនថា​វី អាយុ​៣៤​ឆ្នាំ និង​ម្ចាស់ផ្ទះ​ទី​២ មានឈ្មោះ​អឹង សោភា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ប្រពន្ធឈ្មោះ​អ៊ិកអ៊ាក់ ស្រស់ អាយុ​៤២​ឆ្នាំ ។​

​លោកនាយ​ប៉ុស្តិ៍​បាន​បន្តថា អគ្គីភ័យ​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​ទាំង​២​កន្លែង​នេះ​កើតឡើងដោយសារ​ម្ចាស់ផ្ទះ​អុច​ទាន ធូប ទុកចោល បណ្តាលអោយ​កើតចេញ​ជាអគ្គីភ័យ​បំផ្លាញ​ផ្ទះសម្បែង និ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន តែ​មិនមាន​គ្រោះថ្នាក់​ដល់មនុស្ស​ឡើយ ៕​

ផ្ទះ​ឈើ​ចំនួន​៣​ខ្នង ស្រុក​កៀនស្វាយ​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ខ្ទេច​

ផ្ទះ​ឈើ​ចំនួន​៣​ខ្នង ស្រុក​កៀនស្វាយ​ត្រូវ​អគ្គិភ័យ​ឆាប់ឆេះ​ខ្ទេច​