ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​

ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​

ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​

​រាជធានី​ភ្នំពេញ : រឿងអាស្រូវ​ស្នេហ៍​ត្រីកោណ​ក៏​ស្ងប់ ទាំង​សកម្មភាព​ពី​ការងារ​សិល្បៈ​ផង​នោះ ប្រែរ​ជា​ល្បី​កាក់កប និង​របរ​គូក​ជេរ​ដី​មាន​ដុំ​ដុល្លារ​កាន់​បោះ​ទាំង​ដុំៗ​នោះ អតីត​កម្មការិនី​រោងចក្រ​ហក់​មក​ជ្រែក​ពិភព​សិល្បៈ ដោយ​យក​សម្រស់​ដើមទ្រូង​ដ៏​ធំមូល​ក្បំ​សិច​ស៊ី​ជា​ស្ពាន ស្រី​ស្រស់ ប៊ុន ផៃ​លីន ថ្មីៗ​ត្រូវបាន​គេ​ទម្លាយ​ថា កំពុង​តម្លើង​ឭក​ពារ​ធ្វើជា​ស្រី​ស្អាត វាយ​ឭក​សូម្បីតែ​អ្នកសារព័ត៌មាន​ក៏​នាង​មិន​ស្វាគមន៍​នោះដែរ​។​

 

​ពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​បានលើកឡើង​ចំៗ​ថា «​ស្រី​ស្រស់​ដែលមាន​កំណើត​ពី​ទឹកដី​ជនបទ​ខេត្តតាកែវ ហើយ​បាន​វិវឌ្ឍន៍​ខ្លួន​ពី​កម្មការិនី​រោងចក្រ មក​ធ្វើជា​តារា​សម្តែង​បាន​ទុន​ពី​សម្រស់​ដើម​ទ្រួ​ង នាង ប៊ុន ផៃ​លីន កំពុងតែ​ពើងទ្រូង និង​តម្លើង​ឭក​ខ្លាំង​ពេល​បាន​ល្បី​បន្តិច​មាន​លុយ​កាន់​ពេញដៃ​»​។​

 

​ទន្ទឹមនឹង​ការបរិយាយ​ពី​បណ្តាញ​សង្គម​នេះ ពី​ប្រភព​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ថ្មីៗ ក៏បាន​បង្ហាញថា នៅពេលដែល​ក្រុមការងា​អ្នកសារព័ត៌មាន ទំនាក់ទំនង​នោះ ប៊ុន ផៃ​លីន តប​មកវិញ​ថា នាង​មិនមាន​ព័ត៌មាន​អី​ត្រូវ​និយាយ​ជាមួយ​អ្នកកាសែត​ទេ ហើយ​ពេលនេះ​នាង​កំពុង​រៀបចំ​កន្លែង​សម្រាក​…..! ខ្ញុំ​មិនអាច​ផ្តល់​បទសម្ភាសន៍​បានទេ​សុំទោស​។ និយាយ​ហើយ​នាង​ក៏បាន​ចុច​ផ្តាច់​ការទាក់ទង​ទៅវិញ​យ៉ាង​លឿន​»​។​

 

​គេ​នៅចាំ​ថា តារាចម្រៀង​សម្បូរ​ដើមទ្រូង កញ្ញា ប៊ុន​ផៃ លីន កាលពី​កន្លងមក​ថ្មីៗ​នេះ ធ្លាប់​ត្រូវបាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​ធ្វើការ​ចុះផ្សាយ​ម្តង​រួចមកហើយ ជុំវិញ​រឿង​នាង​មាន​ទំនាក់ទំនង​ស្នេហា និង​បណ្ដើរ​មន្ត្រី​ផ្កាយ​បី​ម្នាក់ ចូលរួម​ក្នុង​ពិធីជប់លៀង​របស់​មិត្តភក្ដិ​សិល្បៈ​ដូចគ្នា តែ​ដំណឹង​នេះ​ត្រូវបាន​នាង​ចេញមុខ​ប្រតិកម្ម​បង្ហាញ​ពី​អារម្មណ៍​ខឹងសម្បា ចំពោះ​ការចុះផ្សាយ​នោះ​យ៉ាងខ្លាំង​ដោយ​នាង​បាន​បញ្ជាក់ថា លោក​ផ្កាយ​៣​ម្នាក់នេះ​គ្រាន់តែ​ជា​អ្នក​រាប់អាន​គ្នា​ស្គាល់គ្នា​ប៉ុណ្ណោះ​។​

 

​ការ​គេចវេស​មិន​ផ្តល់​បទសម្ភាសន៍ ជាមួយនឹង​ពាក្យសំដី​ហាក់​បង្ហាញ​ពី​ការ​វាយ​ឭក​ឆ្មើងឆ្មៃ​នេះ ត្រូវបាន​មជ្ឈដ្ឋាន​ដែល​ធ្លាប់​គាំទ្រ​នាង​នាំគ្នា​លើកឡើង​យ៉ាង​ដូច្នេះ​ថា នាង ប៊ុន ផៃ​លីន កំពុងមាន​អាថ៌កំបាំង ឬ​ក្រោយ​ល្បី​បន្តិច​ក៏​ធ្វើ​ឫក​ស្រី​ស្អាត​មែន មិន​ចង់​និយាយ​ជាមួយ​អ្នកកាសែត​នោះទេ​»៕

ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​ ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​

ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​

ក្រោយពេល​មាន​ដុល្លារ​កាន់​ពេញដៃ ប៊ុន ផៃ​លីន សម្ញែង​ឭក ពើងទ្រូង​