នារី​ស្រស់​សោភា​២នាក់​ ចាញ់​បោក​ស្ទាវ​ម្នាក់​ខកខ្លួន​នៅកោះកុង

ខេត្តកោះកុង ៖ មាន​យុវជន​ស្ទាវ​ម្នាក់​នាំ​នារី​វ័យក្មេង​ស្រស់​ស្អាត​២​នាក់​ពី​រាជធានី​ភ្នំពេញ មក​កាន់​ខេត្តកោះកុង មិនដឹង​ថា មាន​បំណង​​អ្វី​ទេ កាលពី​ថ្ងៃ​ទី​២៤ វិច្ឆិកា ២០១៥ បាន​ចូល​ដេក​ផ្ទះសំណាក់​មួយ​យប់ ព្រឹក​ឡើង​យុវជន​រូប​នេះ​បាន​លួច​យក​ទូរស័ព្ទ​ដៃ​របស់​​នារី​ស្រស់​ស្អាត​ទាំង​២​នាក់ ​បាន Iphone6Plus ចំនួន​២​គ្រឿង រួច​ក៏​គេច​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​បាត់​ទៅ ។

លុះ​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ២០១៥ នារី​ទាំង​២​នាក់ បាន​មក​ដាក់​ពាក្យ​ប្តឹង​នៅ​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត ហើយ​ប៉ូលិស​ខេត្ត​ក៏​បាន​សហការ​ជាមួយ​ប៉ូលិស​រាជធានី ចាប់​យុវជន​ខាងលើ​ត្រឡប់​មក​វិញ ប៉ុន្តែ​ប៉ូលិស​បាន​ព្យាយាម​លាក់កំបាំង​ករណី​ខាងលើ​នេះ ដោយ​ពុំ​បាន​បង្ហាញ​សាវតា​យុវជន​កំហូច និង​សាវតា​នារី​ស្រស់​ក្មេង​ឱ្យ​អ្នកកាសែត​ដឹង​ឡើយ គឺ​ព្យាយាម​លាក់បាំង​ឈ្មោះ​ជន​កំហូច និង​សាវតា​នារី​ដែល​រង​គ្រោះ ។