សុខភាព ៖ ចម្លែក តែ​ជា “​ការពិត​”

សុខភាព ៖ ចម្លែក តែ​ជា “​ការពិត​”

​ផឹក​កាហ្វេ ដើម្បី​គេង​លក់​ស្រួល​
​ការសិក្សា​របស់​ជនជាតិ​ជប៉ុន បាន​រកឃើញថា ការផឹក​ជាតិ​កាហ្វេ​អ៊ី​ន ត្រឹមតែ ២០០ មី​លី​ក្រាម (២ កែវ​តូច​) អាច​ជួយ​ឲ្យ​អ្នក គេង​លក់​ភ្លាម ក្នុង​រយៈពេល ២០ នាទី ហើយ​ភ្ញាក់​ធ្វើការ​វិញ យ៉ាង​ស្វាហាប់ និង​រហ័សរហួន​។​

​ដើម្បី​ធ្មេញ​រឹងមាំ កុំ​ដុសធ្មេញ​ភ្លាមៗ បន្ទាប់​ពី​ញ៉ាំ​អាហារ​រួច​
​ហេតុ​អ្វី​ទៅ​? ការ​ដុសធ្មេញ​ភ្លាមៗ បន្ទាប់​ពី​អ្នក​ញ៉ាំ​អាហារ ជាពិសេស អាហារ​មាន​ជាតិ​ជូរ ជាតិ​អាស៊ីត ភេសជ្ជៈ​កីឡា … នឹង​ធ្វើ​ឲ្យ​សឹក ឬ​ពុក​ធ្មេញ ដោយសារ​តែ​ជាតិ​អាស៊ី​ត ដែល​មាន​នៅ​ជាប់​ធ្មេញ​។ ដូច្នេះ អ្នក​គួរ​រង់ចាំ ៣០ នាទី​ក្រោយ​ញ៉ាំ​រួច ហើយ​ខ្ពុរមាត់​ឲ្យ​ស្អាត​សិន ទើប​ដុសធ្មេញ​។​

​ដើម្បី​ញ៉ាំ​តិច អ្នក​ត្រូវ​ញ៉ាំ​ឲ្យបាន​ច្រើន​
​ស្តាប់​ទៅ​រៀង​ចម្លែក តែ​វា​ជា​ការពិត​។ ការ​ញ៉ាំ​អាហារ​បន្តិចបន្តួច ការ​ញ៉ាំ​នំ ការ​ញ៉ាំប័​រហ្គ័​រ … មិន​អាច​ធ្វើឲ្យ​អ្នក ឆ្អែត​នោះទេ ដូច្នេះ អ្នកនឹង​ឆាប់​ឃ្លាន ហើយ​ញ៉ាំ​វា​ថែម​ទៀត ហើយ​អ្នក​ច្បាស់​ជា ធាត់​ទៀតហើយ​។ ដូច្នេះ បើ​ចង់​ស្គម អ្នក​ត្រូវ​ញ៉ាំ​អាហារ​ទាំងបី​ពេល ឲ្យបាន​ឆ្អែត ទើប​អ្នក​មិន​រក អាហារសម្រន់​ផ្សេងៗ​ទៀត​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។