ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៨

ការ​មាន​ផ្ទៃពោះ នៅ​សប្តាហ៍​ទី ៨

​មាន​រឿង​ថ្មី​ទៀតហើយ នៅ​សប្តាហ៍​នេះ ព្រោះ​ម្រាមដៃ និង​ម្រាមជើង ដែល​នៅ​ជាប់​គ្នា​នៅឡើយ កំពុងតែ​លូត​ចេញពី​ប្រអប់ដៃ និង​ប្រអប់ជើង ត្របកភ្នែក​នៅ​បិទ បំពង់​សម្រាប់​ដកដង្ហើម បាន​លៀន​ចេញ​ពី​បំពង់ក ទៅ​ជា​មែក​ជាច្រើន ដែល​ជា​ការលូតលាស់រ​បស់​សួត​។ ក្នុង​ខួរក្បាល​របស់​កូន កោសិកា​សរសៃប្រសាទ កំពុងតែ​បែក​មែកធាង​របស់​វា ដើម្បី​ភ្ជាប់​ជាមួយ កោសិកា​សរសៃប្រសាទ​ផ្សេង​មួយទៀត សម្រាប់​បង្កើត​ជា​ផ្លូវ​សរសៃប្រសាទ ដំណាក់កាល​ដំបូង​។ អ្នក​ប្រហែលជា​កំពុងតែ យល់​សុបិន្ត​ទាំង​ថ្ងៃ​ទៀត​ហើយ អំពី​ភេទ​របស់​កូន ឬ​អ្វី​ផ្សេងៗ​ទៀត ប៉ុន្តែ ចំពោះ​ប្រដាប់ភេទ​ខាង​ក្រៅ​របស់​គេ នៅតែ​មិន​ទាន់​វិវត្ត បាន​គ្រប់គ្រាន់ ដើម្បី​បញ្ជាក់​ថា ជា​ស្រី ឬ​ក៏​ប្រុស​នៅឡើយ​ទេ​។ ម្យ៉ាងវិញទៀត កូន​ដែល​មាន​ទំហំ ប៉ុន​គ្រាប់សណ្តែក​មួយ​នេះ កំពុងតែ​ធ្វើ​ចលនា និង​បំលាស់​ទី ទោះបីជា​អ្នក នៅតែ​មិន​ទាន់​មាន​អារម្មណ៍ ដឹង​អំពី​រឿង​នេះ​ក៏​ដោយ​។

​អ្នក​ប្រហែល​ជា​សម្គាល់​ឃើញថា អាវទ្រនាប់​របស់​អ្នក កំពុង​តែ​ក្តៅ​ទៅៗ​ហើយ​។ មិនយូរ​មិនឆាប់ អ្នក​ទំនងជា​នឹង ត្រូវ​ការប្រើ​អាវ​លេខ​ធំ​មិន​ខាន ដើម្បី​អាច​ទ្រទ្រង់​សុដន់ នៅពេលនេះ​បាន​។ ការកើនឡើង​នៃ​អ័រម៉ូន​បណ្តាល​អោយ​សុដន់​រីក​ធំ និង​ជាលិការ​ផ្សេងៗ​ទៀត​ប្រែប្រួល ដែល​វា​សុទ្ធសឹងតែ​ជា​ការត្រៀម​លក្ខណៈ​ក្នុង​ការបំ​បៅដោះ​ពេល​សម្រាលកូន​រួច​។ សុដន់​របស់​អ្នក​ប្រហែល​ជា​បន្ត​លូតលាស់ ឬ​រីក​ធំ​គ្រប់​ពេល​មាន​ផ្ទៃពោះ​។ មិនបាច់​ភ្ញាក់ផ្អើល​អ្វី​ទេ បើសិន​សុដន់​មាន​ទំហំ​ធំ ជាពិសេស ពេល​កូន​ដំបូង​។ ចូរ​ចងចាំ​រឿង​នេះ​ទុក និង​បន្ត​ឲ្យ​សុដន់​លូត​ទៀត ដើម្បី​ទទួលយក​អាវទ្រនាប់​ថ្មី​មក​ប្រើ​។

​តើ​អ្នក​មាន​អារម្មណ៍​អស់កម្លាំង​ដែរ​ទេ​? ការប្រែប្រួល​អ័រម៉ូន (​ជាពិសេស អ័រម៉ូន​ប្រូ​ហ្សេ​ស្តេ​រ៉ូន​) ប្រហែល​ជា​ដើមហេតុ នាំឲ្យ​មាន​អាការៈ​ស្ពឹក​ស្រ​ពន់​ហើយ​។ ការ​ក្អួត និង​ចង្អោរ ក៏​អាច​បណ្តាលឲ្យអ​ស់​កម្លាំងបា​ន​ដែរ​។ ហើយ​ពេលនេះ អ្នក​ប្រហែលជា​កំពុងតែ​មាន​បញ្ហា ដល់​ការ​គេង​ពេលយប់​ទៀតផង ជាពិសេស អាការៈ​គ្មាន​ផាសុកភាព ឬ​ត្រូវការ​ងើប​នោម​ជាដើម​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។