ការសម្រេចចិត្ត នៅ​កន្លែងធ្វើការ ៖ តើ​ពេល​ណា ទើប​និយាយ​ប្រាប់​គេ ថា​អ្នក​មាន​ផ្ទៃពោះ​?

ការសម្រេចចិត្ត នៅ​កន្លែងធ្វើការ ៖ តើ​ពេល​ណា ទើប​និយាយ​ប្រាប់​គេ ថា​អ្នក​មាន​ផ្ទៃពោះ​?

​ស្ត្រី​មួយ​ចំនួន បាន​ប្រាប់​ឲ្យគេ​ឯង ដឹង​តែ​ម្តង​ថា ខ្លួនឯង​មាន​ផ្ទៃពោះ​ហើយ​។ អ្នកខ្លះ ទៀត​បែរ​ជា​រង់ចាំ រយៈពេល​យូរ តាម​តែ​ពួកគេ​អាចធ្វើ​បាន ព្រោះ​តែ​ខ្លាច​ការ​មាន​ផ្ទៃពោះ​របស់គេ ប៉ះពាល់​ដល់​ការងារ ថៅកែ ឬ​អ្នក​ធ្វើការ​ជាមួយគ្នា​។ ស្ត្រី​ជា​ច្រើន ក៏​រង់ចាំ​រហូត​ល់​ពួកគេ ឈាន​ជើង​ចូល​ដល់​ត្រីមាស​ទី​ពីរ ព្រោះ​ជា​ពេលវេលា អាច​បង្ហាញ​ឲ្យគេ​ដឹងបាន ហើយ​ការ​ប្រឈម នឹង​ការ​រលូត ក៏​ថយចុះ​ដែរ​។ តើ​មាន​ពេលវេលា​ណាមួយ ដែល​ល្អ​បំផុត សម្រាប់​ការប្រកាស​ឲ្យគេ​ឯង​ដឹងថា អ្នក​មាន​ផ្ទៃពោះ​ទៅ​? ខាងក្រោម​នេះ គឺជា​កត្តា​មួយចំនួន ដែល​អ្នក​គួរ​ពិចារណា ៖

​តើ​អ្នក​កំពុងតែ មាន​ផលវិបាក​ដែរ​ទេ​?
​បើសិនជា​មាន ហើយ​អ្នក​ត្រូវ​ឧស្សាហ៍​ទៅ​ជួប​ពេទ្យ ឬ​បើ​មាន​ភាព​អំ​ពុល​ទុក្ខ​មែនទែន​នោះ អ្នក​ប្រហែលជា​អាច មាន​អារម្មណ៍ល្អ​ឡើងវិញ បើ​សិន​បាន​ប្រាប់​រឿង​នេះ ដល់​អ្នក​ធ្វើការ​ជាមួយគ្នា ពេល​មាន​ផ្ទៃពោះ​ភ្លាមៗ​បែបនេះ​។

​តើ​អ្នក​មិន​ស្រួលខ្លួន​ប៉ុណ្ណា​ដែរ​?
​បើសិន​ជា​អ្នក​កំពុងតែ​ធ្វើ​ទុក្ខ ដោយសារតែ​ការ​ក្អួតចង្អោរ​ជា​ញឹកញាប់ អ្នក​គួរតែ​ប្រាប់​រឿង​នេះ ដល់​ថ្នាក់លើ ឲ្យគេ​បានដឹងថា អ្នក​មាន​ផ្ទៃពោះ​ទៅ​។ មុន​ពេល​អ្នក​ប្រាប់​អំពី​រឿង​នេះ ចូរ​រកឲ្យឃើញ​ថា​តើ អ្នក​ចង់បាន​អ្វី ពេល​គេ​ដឹង​ហើយ​ដូចជា ផ្តល់​ក្តីអាណិតអាសូរ ឬ ផ្តល់​ពេលទំនេរ​។​ល​។ ចូរ​ស្នើរ​សុំ នូវ​អ្វី​ដែល​អ្នកត្រូវការ ពីព្រោះ ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន នឹង​មាន​អារម្មណ៍ល្អ​ឡើងវិញ នៅ​ចុង​ត្រីមាស​ទី​បី​។

​តើ​ការងារ​របស់​អ្នក ទាមទារ​ឲ្យខិត​ខំប្រឹងប្រែង ឬ​បង្ក​គ្រោះថ្នាក់​ខ្លាំងក្លា​ដែរ​ទេ​?
​ដើម្បី​ជា​ការប្រុងប្រយ័ត្ន​ដល់​កូន និង​ខ្លួន​អ្នក​ផ្ទាល់ អ្នក​ប្រហែលជា​នឹងត្រូវ ធ្វើការ​លាងជម្រះ​រឿងនេះ ឲ្យបាន​លឿន​បំផុត​។ ការប្រកាស​ប្រាប់​គេឯង​ភ្លាមៗ នឹង​ជួយ​ឲ្យ​អ្នក អាច​និយាយ​អំពី ការផ្លាស់ប្តូរ​នូវ ទំនួល​ខុស​ត្រូវ​ការងារ​របស់​អ្នក ទៅតាម​ពេលវេលា​បាន​។

​តើ​ថ្នាក់លើ និង​អ្នកធ្វើការ​ជាមួយគ្នា អាច​គាំទ្រ​អ្នក​ឬទេ​?
​រឿងនេះ អាស្រ័យ​ទៅតាម​ទំនៀមទម្លាប់ នៅ​កន្លែង​ធ្វើការ​របស់​អ្នក​ដែរ ដែលថា កន្លែង​ធ្វើការ​នោះ ត្រូវ​មាន​ឥទ្ធិពល ដោយសារ​តែ​ស្ត្រី មាន​ផ្ទៃពោះ​ផ្សេងៗ​ទៀត​ឬ​ទេ ហើយ​ទំនាក់ទំនង​រវាង​អ្នក និង​ថ្នាក់លើ​យ៉ាងម៉េច​ដែរ​។ បើសិន​ជា​អ្នក មាន​ទំនុកចិត្ត​ថា ប្រធាន​របស់​អ្នក នឹង​ទទួលយក​ដំណឹង​នេះ​បាន ការប្រកាស​ថា អ្នក​មាន​ផ្ទៃពោះ​ភ្លាមៗ អាច​ផ្តល់​គុណប្រយោជន៍​ច្រើន ជាមួយនឹង​សេវាកម្ម​ផ្គត់ផ្គង់ ដែល​អាច​ជួយ​ឲ្យ ការ​មាន​ផ្ទៃពោះ​របស់​អ្នក កាន់តែ​មាន​សុខភាព​ល្អ និង​មិន​សូវ​មាន​ភាព​តានតឹង​។

​ជា​អ​កុសល្យ ថៅកែ​មួយចំនួន ប្រហែលជា​មិនសូវ​បើកភ្លើង​ខៀវ ដល់​បុគ្គលិក​ដែល​មាន​ផ្ទៃពោះ​នោះទេ​។ បើសិន​ជា​អ្នក​បារម្ភ អំពី​ប្រតិកម្ម​របស់​ថៅកែ​មែន​នោះ  ចូរ​ធ្វើ​វា​ដោយ​ប្រុងប្រយ័ត្ន និង​គិតគូរ ធ្វើការ​រង់ចាំ​ប្រាប់ រហូតដល់​អ្នក នឹង​អាច​បង្ហាញ​ឲ្យ​គាត់​ដឹង​តែ​ម្តង​ទៅ​។ អ្នក​ក៏​ប្រហែល​ជា​ចង់​ប្រាប់ តែ​អ្នកធ្វើការ​ជាមួយ​គ្នា​ណា ដែល​គេ​ធ្លាប់​មាន​ផ្ទៃពោះ នៅ​ពេល​ធ្វើការ ហើយ​ចង់​សួរថា​តើ នឹង​មាន​រឿង​អ្វី​កើតឡើង ចំពោះ​រូប​គេ​។
​ជា​ចុងក្រោយ ចូរ​ចាំ​ថា អ្នក​មាន​សិទ្ធិ​ត្រឹមត្រូវ​តាមច្បាប់​។ សហព័ន្ធ​ច្បាប់​មួយ ដែល​ហៅថា សកម្មភាព​នៃ​ការរើសអើង​អ្នក​មាន​ផ្ទៃពោះ (Pregnancy Discrimination Act, PDA) ជួយ​បង្ការ​កុំឲ្យ ថៅកែ​បញ្ឈប់​ការងារ បន្ថយ​ដំណែង ឬ​ប៉ះប៉ូវ​ភាពខុស​គ្នា ដោយសារតែ​ពួកគេ​មាន​ផ្ទៃពោះ​។ ជាមួយគ្នានេះដែរ តាម​រដ្ឋ​ជាច្រើន គឺ​មាន​ច្បាប់​ស្រដៀងៗ​គ្នា ដើម្បី​ហាមឃាត់​ការរើសអើង លើ​ស្ត្រី​មាន​ផ្ទៃពោះ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។