ស្ត្រី​ស៊ុយ​អ៊ែត​ម្នាក់ ត្រូវ​សត្វ​ពស់​ចឹក នៅលើ​កោះរ៉ុង ក្រុងព្រះសីហនុ​

ខេត្ពព្រះសីហនុ: ស្ត្រី​ជនបរទេស​ម្នាក់ ត្រូវ​សត្វ​ពស់​ចឹក តែ​នាង​បាន​រួច​ផុតពី​ការស្លាប់ ដោយ​ក្រុមគ្រូពេទ្យ​ជួយសង្គ្រោះ​ទាន់ពេល​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង ៤​ទៀបភ្លឺ ថ្ងៃទី​២៦ ខែ​វិច្ចិកា ឆ្នាំ​២០១៥ ស្ថិតក្នុង​ភូមិ​កោះ​តូច សង្កាត់​កោះរ៉ុង ក្រុងព្រះសីហនុ​។​

​មន្ត្រីនគរបាល​សង្កាត់​កោះរ៉ុង បានអោយដឹងថា ដោយ​ស្ត្រី​ជនបរទេស បាន​ចូល​ស្នាក់នៅ​បឹង​ហ្គា​ឡូ​ស្វា នៅ​ភូមិ​កោះ​តូច រយៈពេល ១​ថ្ងៃ ហើយ​ស្ត្រី​ម្នាក់​នោះ បាន​ដើរ​ចូលទៅ​ព្រៃ​តែម្នាក់ឯង ប្រហែល​មួយសន្ទុះ នាង​ក៏​រត់​ចេញពី​ព្រៃ​មកវិញ ហើយ​ស្រែក​ជា​ភាសា​អង់​អងគ្លេស​ថា "​សត្វ​ពស់​ចឹក​" ហើយ​នគរបាល​សង្កាត់​កោះរ៉ុង ក៏​យក​ទូក​ដឹក​ជនបរទេស​នោះ មកកាន់​គ្លី​នី​ក សេ​តេ ដើម្បី​ជួយសង្គ្រោះ​តែម្តង​។​

​ស្ត្រីជន​បរទេស​នោះ ឈ្មោះ BJORKLUND EILA MARIA កើត​ថ្ងៃទី​15.09.1983 សញ្ជាតិ ស៊ុយអែត កាន់​លិខិតឆ្លងដែន​លេខ 90363065 សុពលភាព​ថ្ងៃទី 26.08.2020៕​

ស្ត្រី​ស៊ុយ​អ៊ែត​ម្នាក់ ត្រូវ​សត្វ​ពស់​ចឹក នៅលើ​កោះរ៉ុង ក្រុងព្រះសីហនុ​

ស្ត្រី​ស៊ុយ​អ៊ែត​ម្នាក់ ត្រូវ​សត្វ​ពស់​ចឹក នៅលើ​កោះរ៉ុង ក្រុងព្រះសីហនុ​