ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ

ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ

ស្រប​ពេល​​​​ប្រជាពលរដ្ឋ​ខ្មែរ​ឈប់​សម្រាក​​​​ នា​ឱកាស​ថ្ងៃ​​​បុណ្យ ​ព្រះ​រាជពិធី​បុណ្យ​អុំ​ទូក​បណ្ដែត​ប្រទីប សំពះ​ព្រះខែ​ និង​អក​អំបុក​ ទោះ​ឆ្នាំ​នេះ​ត្រូវ​បាន​ខក​ខាន​ក៏​ដោយ។ ងាក​មក​មើល​ប្រទេស​ក្បែរ​ខាង​​កម្ពុជា​ឯ​ណោះ​វិញ គឺ​ប្រទេស​ថៃ​ទើប​តែ​​បញ្ចប់​​ពិធី​បុណ្យ​​​មួយ​ដែរ​កាល​ពី​ម្សិលមិញ​​ ដែល​មាន​ឈ្មោះ​ថា​ Krathong ។

 

ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ

 

ពិធី​បុណ្យ Krathong ឬ Loy Krathong គឺ​ជា​​បុណ្យ​​ទំនៀម​ទម្លាប់​ប្រពៃណី​​ថៃ​​​​ផ្សារ​ភ្ជាប់​​​​នឹង​ទឹក ដែល​ប្រារព្ធ​ឡើង​​​នា​យប់​ខែ​ពេញបូណ៌មី​ ពេល​ទឹក​​ឡើង​ និង​​​ខែ​ខ្យល់​​ចុះ​ត្រជាក់។ ​ក្នុង​ពិធី​បុណ្យ​នេះ​ដែរ​គឺ​គេ​មាន​រៀប​ចំ កន្ទោង​​​ធ្វើ​ពី​ដើម​​ចេក​និង​ស្លឹក​ចេក មាន​ផ្កា ធូប​ទៀន និង​​មាន​ដាក់​លុយ​ជា​មួយ​ផង។

 

ក្នុង​ពិធី​បុណ្យ Krathong ប្រជាជន​ថៃ​មាន​ជំនឿ​​​គឺ​ដើម្បី​​គោរព​ដល់​ បារមី​ព្រះ​គង្គា​​ និង​អាច​​ដឹក​នាំ​គ្រោះ​ចង្រៃ​ចេញ​តាម​​ការ​បណ្ដែត​កន្ទោង​លើ​ខ្សែ​ទឹក​បាន។

 

ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ


តាម​រដ្ឋបាល​​រាជធានី​បាងកក​ប្រទេស​ថៃ សម្រាប់​ឆ្នាំ​២០១៥​នេះ អ្នក​​ក្រុង​បាងកក​​​បាន​ចូល​រួម​បណ្ដែត​ មាន​កន្ទោង​​​ចំនួន​តិច​ជាង​ឆ្នាំ​មុន ដោយ​​ឆ្នាំ​នេះ​ចំនួន​កន្ទោង​​ថយ​ចុះ​​ ១៦,៨ ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​មុន។ ក្រោយ​ពិធី​នេះ​បាន​បញ្ចប់ ក្រុម​អ្នក​សម្អាត​​បាន​មក​រៀប​ចំ​ស្រង់​​កន្ទោង​ចេញ​ពី​ទឹក។ តាម​លោក អភិបាល​រាជធានី​បាងកក កន្ទោង​​ស្រង់​បាន​​ឆ្នាំ​នេះ​គឺ​មាន​ចំនួន ៨២៥ ៦១៤ កន្ទោង ដោយ​ឡែក​ឆ្នាំ​មុន​គឺ​មាន ៩៨២ ០៦៤ កន្ទោង។

 

ក្រុម​អ្នក​សម្អាត​ចំនួន​​​ប្រហែល​២០០​នាក់​បាន​​​មក​ចូល​រួម​ស្រង់​យក​កន្ទោង​ចេញ​ពី​​ផ្លូវ​ទឹក​ក្រុង​បាងកក​​កាល​ពី​ព្រឹក​មិញ៕

 

ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ
 

ថៃ​ប្រារព្ធ​ពិធី​បុណ្យ​បណ្ដែត​កន្ទោង​ ​កាល​ពី​ម្សិលមិញ
 

ចុចអាន៖  ដឹង​អ្វី​ខ្លះ​ពី​ពិធី​សែន​សំពះ​ព្រះ​ខែ និង អក​អំបុក

ចុចអាន៖  ទិដ្ឋភាព​ថ្ងៃ​ដំបូង​អុំទូក​ដំបូង​នៅ​រាជធានី​ភ្នំពេញ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconuts​​​, thaiworldview
​​​​​​​​​​​​​​​​