ធ្លាក់​ឧទ្ធម្ភាគ​ចក្រ​រុស្ស៊ី​មួយ​នៅ​ស៊ី​បេរី​ស្លាប់​១១​នាក់​

អាជ្ញា​ធរ​មូល​ដ្ឋាន​គូស​បញ្ជាក់​ថា ឧទ្ធម្ភាគ​ចក្រ​ដឹក​ជញ្ជូន​ធុន MI-8 មួយ​គ្រឿង​របស់​រុស្ស៊ីបាន​ធ្លាក់​នា​ថ្ងៃ​ទី​២៦ វិច្ឆិកា នៅ​តំបន់​ស៊ី​បេ​រី​ខាង​លិច​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់​ និង​របួស​៧​នាក់​។

អ្នក​នាំ​ពាក្យ​អយ្យ​ការ​មូល​ដ្ឋាន​ លោក​ស្រីអូ សាណា​ហ្គ័រ​ប៊ូណូវ៉ា ថ្លែង​ថា ឧទ្ធម្ភាគ​ចក្រ​នេះ​ដែល​មាន​អ្នក​ដំណើរ​២​នាក់​ និង​សមា​ជិក​ក្រុម​យានិក​៤នាក់​បាន​ធ្លាក់​នៅ​កន្លែង​មួយ​ចម្ងាយ​១០​គីឡូ​ម៉ែត្រ​ពី​ភូមិ​ អ៊ី​ហ្គា​កា នៅ​ជាប់​ត្រើយ​ខាង​ឆ្វេង​នៃ​ទន្លេ IENISSEI ។ មនុស្ស​១១​នាក់​ ក្នុង​នោះ​មាន​អ្នក​ដំណើរ​ និង​សមា​ជិក​ក្រុម​យានិក​បាន​ត្រូវ​ស្លាប់​ រួម​មនុស្ស​៧​នាក់​ទៀត​រង​របួស​។

មូល​ហេតុ​នៃ​គ្រោះ​ថ្នាក់​នេះ​មិន​ទាន់​ដឹង​នៅ​ឡើយ​ក្នុង​ពេល​ភ្លាមៗ ៕