បើក​ត្រាក់ទ័រ​ភ្ជួរ​ដី​ប៉ះ​ចំ​មីនតោន​ផ្ទុះ​រង​របួស​ដាច់​ម្រាមដៃ

ខេត្តបាត់ដំបង ៖ បុរសម្នាក់​បាន​រងរបួស​ដាច់​ម្រាមដៃស្តាំ២ និង​នៅលើ​ផ្ទៃមុខ​ បន្ទាប់ពី​ជួបហេតុការណ៍​ផ្ទុះមីន​តោនមួយ ​ខណៈ​កំពុង​បើក​​ត្រាក់ទ័រភ្ជួរដីស្រែ​មួយកន្លែង​ បង្កឱ្យភ្ញាក់​ផ្អើល​កាលពី​វេលាម៉ោង២រសៀល​ថ្ងៃទី​២៦ វិច្ឆិកា ២០១៥ ស្ថិតនៅចំណុចភូមិអូរចំណិត ឃុំ​តាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ប្រភពបានឱ្យ ​ដឹងថា ជនរងគ្រោះ​ឈ្មោះ​ឆេង ចេក អាយុ​៣២​ឆ្នាំ រស់នៅភូមិ​ភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ។ បច្ចុប្បន្ន ជន​រងគ្រោះ​កំពុង​ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ ចំណែក​ត្រាក់ទ័របានរងការខូចខាត​អស់​៥០% ។