អ្នកបើកងងុយដេក ធ្លាក់ប្រឡាយស្លាប់មនុស្សម្នាក់ និងរបួសជាច្រើននាក់ទៀត

បន្ទាយមានជ័យ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរ ឲ្យអាណោចអាធម៍មួយ បានកើតឡើងរវាងរថយន្តកាមរីមួយគ្រឿង ដឹកអ្នកដំណើរពេញពេលធ្វើដំណើរតាមផ្លូវ អ្នកបើកងងុយដេកមួយភាំង ធ្វើឲ្យរថយន្តនោះក្រឡាប់ធ្លាក់ចូលប្រឡាយ៣ត្រឡប់ និងបណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅនឹងកន្លែងកើតហេតុ និងរបួសជាច្រើននាក់ទៀត ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នៅវេលាម៉ោង៨ព្រឹកនាទី ថ្ងែទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៦ក្នុង ភូមិសាលាក្រៅ សង្កាត់ភ្នៀត ក្រុងសិរីសោភណ័្ឌ ខេត្តបន្ទាយមានជ័យ។

លោក សន គឹមសួគ៍ នាយការិយាល័យចរាចរណ៍ផ្លូវគោក បានឲ្យដឹងថាជនរងគ្រោះមាន ឈោ្មះស៊ូ សុផល ភេទស្រី អាយុ៥២ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិរោងម៉ាសុីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកបន្ត ថាមុនពេលកើតហេតុមានរថយន្ត កាមរីមួយគ្រឿងដឹកអ្នកដំណើរពេញ ពណ៌ ស្ករ ពាក់ស្លាកលេខ ភ្នំពេញ២C-៤១៦៣បើកចេញពីសៀមរាប ឆ្ពោះចូលមកទីរួម ខេត្តបន្ទាយមានជ័យ ពីកើតមកលិចយ៉ាងល្បឿនលឿន ដោយសារអ្នកបើកអត់ងងុយពីយប់ផង លុះបើកមកដល់ចំណុចកើតហេតុ អ្នកបើកបានដេកមួយភាំង បណ្តាលឲ្យរថយន្តនោះ ក្រឡាប់ចូលវាលស្រែ ក្នុងប្រឡាយ៣ត្រឡប់ធ្វើឲ្យអ្នកជិះ ក្នុងរថយន្តនោះស្លាប់ភ្លាម នៅកន្លែងកើតហេតុម្នាក់ហើយរបួសជាច្រើននាក់ទៀត ត្រូវបានរថយន្តរបស់ស្នងការដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ រី ឯអ្នកបើករថយន្តគេពុំដឹងថាស្លាប់ រឺរស់ពេលដែលបានបញ្ជូនដល់មន្ទីរពេទ្យ ព្រោះរបួសធ្ងន់។

ក្រោពេលកើតហេតុរួច នគបាលចរាចរណ៍ បានមកដល់កន្លែងកើតហេតុ ក៏អូសរថយន្តក្រឡាប់ យកមកស្នងការដើម្បីដោះស្រាយនៅពេលក្រោយ ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕