ពិធីបុណ្យ​អុំទូក​ខេត្តកំពង់ស្ពឺ ត្រូវបាន​បញ្ចប់នា​ល្ងាចនេះ ស្ថានភាព​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ

កំពង់ស្ពឺ៖ ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុក នៅខេត្តកំពង់ស្ពឺបានឈានដល់ការផ្តាច់ព្រ័តហើយ នៅល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ក្រោមបរិយាកាសរីករាយជាទីបំផុត ដោយបញ្ហាសន្តិសុខ និងសណ្តាប់ មានភាពល្អប្រសើរ។

លោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ បានប្រាប់ឱ្យដឹងថា ចំពោះទូកដែលទទួលជ័យលេខភីលេខ១ ទទួលបានពានរង្វាន់មួយ ប្រាក់ ៣លានរៀន, លេខ២ ពានមួយ ប្រាក់២លានរៀល និងលេខ៣ ពានមួយ ប្រាក់១លានរៀន ។ លោកបន្តថាកីឡាករអុំទូកទាំងអស់ក្នុងរយៈពេល ៣ថ្ងៃ ខេត្តបានឧប្ថម្ភក្នុងម្នាក់មួយម៉ឺនរៀនរាល់ថ្ងៃផងដែរ។

លោកអភិបានខេត្តបានបញ្ជាក់ថា ចំពោះការឧបត្ថម្ភពីសប្បុរសជននានាឲ្យទៅទូកនីមួយៗនោះ គណៈកម្មការរៀបចំបុណ្យអុំទូកប្រគល់ជូនតាមទូកទាំងអស់ ។ ក្រោយពីកាត់ខ្សែព្រ័ត ទូកដែលចូលរួមប្រណាំងក្នុងរយៈពេល ៣ថ្ងៃ ទទួលបានការឧប្ថម្ភសម្ភារមានមី និងរបស់របរជាច្រើនទៀត ។

លោក អ៊ូ សំអួន បញ្ជាក់ថា កីឡាករដែលមកប្រណាំទូកក្នុងឱកាសនេះ មាន ៥៣គ្រឿង ទូកស្រ្តី ១គ្រឿង និងទូកកិត្តិយសខ្នាតអន្តរជាតិ ២គ្រឿង មានកីឡាករជាង ៥០០នាក់ មកពីតាមស្រុកទាំង៨ ក្នុងខេត្ត ៕