សាលាឧទ្ធរណ៍​បើកសវនាការ​ជម្រះក្តី លោក ហុង សុខ​ហួរ នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា​

​នៅ​ថ្ងៃ​ចន្ទ ទី​៣០​ខែវិច្ឆិកា​ខាងមុខ សាលាឧទ្ធរណ៍​នឹង​បើកសវនាការ​ជំនុំជម្រះ​រឿងក្តី លោក ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រង្ស៊ី​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ជូ​ង ជូ​ងី មេធាវី​ការពារ​ក្តី​របស់លោក ហុង សុខ​ហួរ ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។​

​លោក ហុង សុខ​ហួរ ត្រូវបាន​កងកម្លាំង​មាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​នៅ​ព្រឹក​ព្រហាម​ថ្ងៃ​សៅរ៍ ទី​១៥ ខែសីហា នៅ​ភូមិគ្រឹះ​ដែល​ស្ថិតនៅក្នុង​ភូមិសាស្ត្រ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ នៅ​ថ្ងៃទី​១៦​ខែសីហា សមាជិក​ព្រឹទ្ធសភា គណបក្ស​សម រង្ស៊ី​រូបនេះ ត្រូវបាន​លើ​បទចោទប្រកាន់​ចំនួន​៣ គឺ​បទ​ក្លែង និង​ប្រើ ឯកសារ​សាធារណៈ រួមទាំង​ញុះញង់​ឲ្យ​មាន​បទល្មើស​មជ្ឈិម​។ ប្រសិនបើ​តុលាការ​រកឃើញ​ពិរុទ្ធភាព នោះ​លោក ហុង សុខ​ហួរ អាច​ប្រឈម​ជាប់ពន្ធនាគារ​ពី ៥ ទៅ ១០​ឆ្នាំ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​