តួ​ក​គី​បញ្ចេញ​ខ្សែអាត់​សំឡេង​ព្រមាន​យន្តហោះ​រុស្សី​មុនពេល​បាញ់​ទម្លាក់​

​តួ​ក​គី​បាន​បញ្ចេញ​នូវ​ខ្សែអាត់​សំឡេង​មួយ​ដែលជា​សំឡេង​ព្រមាន​ទៅកាន់​យន្តហោះ​របស់​រុស្សី​មុនពេល​ខ្លួន​បាញ់​ទម្លាក់​ដោយ​ចោទថា រំលោភ​ដែនអាកាស​របស់​ខ្លូន​។ ហើយ​សំឡេង​ព្រមាន​នេះ​គឺ​បានធ្វើ​ដោយ​មូលដ្ឋានទ័ព​មួយ មិនមែនជា​សំដី​របស់​អ្នកបើក​យន្តហោះ​ដែល​បាន​បាញ់​ទំលាក់​យន្តហោះ​រុស្សី​នោះទេ​។​

​កងទ័ព​តួ​ក​គី​បាន​បញ្ចេញ​អាត់​សំឡេង​មួយ​ដែល​បាន​ថត​ទុក ដែល​សំឡេង​នេះ​គឺជា​ការព្រមាន​របស់​តួ​ក​គី​ទៅកាន់​អ្នកបើកបរ​យន្តហោះ​រប​ស់​រុស្សី​។ សំឡេង​នោះ​ត្រូវបាន​និយាយ​ជា​អង់គ្លេស​និង​មានន័យថា «​អ្នក​បាន​ចូលក្នុង​ដែនអាកាស​តួ​ក​គី​ហើយ​។ សូម​ប្ដូរ​ទិសដៅ​ជាបន្ទាន់​»​។ ហើយ​បើ​យោងតាម​មន្ត្រី​កងទ័ព​តួ​ក​គី​ខ្សែអាត់​សំឡេង​នេះ​ត្រូវបាន​និយាយ​ចេញ ពី​មូលដ្ឋាន​អាកាស Diyarbakir​។​

​ការបញ្ចេញ​ខ្សែអាត់​សំឡេង​នេះ បានធ្វើ​ឡើង​ក្រោយ​ពេលដែល​អ្នកបើក​យន្តហោះ​រុស្សី​ដែល​នៅ​រួច​ជីវិត​បាន​និយាយថា ខ្លួន​មិនបាន​ទទួល​ការព្រមាន​ណាមួយ​នោះទេ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នកកាសែត​រុស្សី​នៅ​មូលដ្ឋាន​ទ័ពអាកាស​ក្នុង​ស៊ី​រី ពី​ឡុ​ត Konstantin Murakhtin​ដែល​នៅ​រស់រានមានជីវិត បាន​និយាយថា ខ្លួន​មិនបាន​ទទួល​ការព្រមាន​អ្វី​ទាំងអស់ គឺ​គ្មាន​ការទំនាក់ទំនង​អ្វី​ទាំងអស់​។​

​ជាមួយគ្នានេះដែរ ពី​ឡុ​ត Konstantin Murakhtin បានបញ្ជាក់​ទៀតថា ខ្លូន​មិនបាន​ចូលក្នុង​ដែនអាកាស​តួ​ក​គី​នោះទេ សូម្បី​តែមួយ​វិនាទី​ក៏ដោយ​។ «​ខ្ញុំ​ដឹង​ច្បាស់​ថា យន្តហោះ​ស្ថិតនៅ​ទីណា ហើយ​ព្រំដែន​ស្ថិត​ទីណា​»​។ នេះ​គឺជា​លើកឡើង​របស់​ពី​ឡុ​ត Konstantin Murakhtin ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ត្រូវបាន​ជួយសង្គ្រោះ​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃ​អង្គារ យន្តហោះ​ចម្បាំង​ម៉ាក F-16 របស់​ទ័ពអាកាស​តួ​ក​គី បាន​បាញ់ ទម្លាក់​យន្តហោះ​របស់​រុស្ស៊ី​មួយគ្រឿង​ប្រភេទ​Su-24 ហើយ​យន្តហោះ​នោះបាន​ធ្លាក់ ចូល ក្នុង​ទឹកដី​ស៊ី​រី​។ មន្ត្រី​យោធា​តួ​ក​គី​បាន​អះអាងថា ខ្លួន​បាញ់​យន្តហោះ​នោះ​ដោយ សារ​វា ហោះចូល​រំលោភ​លើ​ដែនអាកាស​របស់ខ្លួន​។ 


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​