លោក អាត់ ខែម នាំយក​បច្ច័យ​ទៅ​ប្រគេន​ព្រះសង្ឃនៅ​វត្តភូមិ​ចែងមែង សម្រាប់​កសាង​សាលាឆាន់

បន្ទាយមានជ័យ៖ លោក អាត់ ខែម សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ និងលោកស្រី បានដឹកនាំកម្លាំងនគរបាល យកបច្ច័យទៅប្រគេនព្រះចៅអធិការ និងព្រះសង្ឃ នៅវត្តភូមិចែងមែង ក្នុងឃុំតាគង់ ស្រុកម៉ាឡៃ ដែលជាវត្តមួយ មានការខ្វះខាតយ៉ាងខ្លាំង ជាពិសេសមិនទាន់ បានបង្ហើយសាលាឆាន់នៅឡើយទេ ។

បច្ច័យទាំង៤លានរៀលខាងលើនេះ ជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តបន្ទាយមានជ័យ ហើយជាមួយគ្នានេះ លោក អាត់ ខែម និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ក៏បាននាំយកសារុង ក៏ដូចជាថវិកាទៅចែកជូនដល់អាជ្ញាធរមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។

លោក អាត់ ខែម បានផ្តាំផ្ញើការសួរសុខទុក្ខ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោកប្រធានក្រុមការងារ ដែលបានដឹកនាំប្រទេសជាតិ ឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ជាក់ស្តែងប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង មានឱកាសធ្វើបុណ្យដាក់ទានបានគ្រប់ៗគ្នា ជាក់ស្តែងដោយមើលឃើញថា វត្តភូមិចែងមែងមានការខ្វះខាតបច្ច័យ សម្រាប់កសាងសមិទ្ធផល ជាពិសេសសាលាឆាន់នោះ លោកបានទទួលការណែនាំ ពីលោកកែ គឹម យ៉ាន នាំយកបច្ច័យ ដើម្បីរួមចំណែកកសាង ហើយនឹងបន្តការអំពាវនាវទៅមុខទៀត។

លោកក៏បានដាក់ផែនការបន្ត ឲ្យកម្លាំងនគរបាលមូលដ្ឋានទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់កាន់តែខ្លាំងឡើង លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋរបស់ខ្លួនបានល្អប្រសើរ ជាពិសេសនោះសហការជាមួយអាជ្ញាធរ និងកម្លាំងប្រជាការពារ ទប់ស្កាត់បទល្មើសដែលអាចកើតឡើងដោយប្រការណាមួយ ៕