ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល ចូលរួមអបអរ លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់សន្តិភាព The Gusi Peace Prize

ភ្នំពេញ៖ ប្រធានមន្ទីរសាធារណៈការ និងជញ្ជូន ខេត្តកណ្តាល លោក ម៉ឹង យូឡេង សូមចូលរួមអបអរសាទរ និងកោតសរសើរ ចំពោះលោក ហ៊ុន ម៉ានី តំណាងរាស្រ្តវ័យក្មេង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនាំទទួលពានរង្វាន់ពានរង្វាន់សន្តិភាព «The Gusi Peace Prize»។

លោក ម៉ឹង យូឡេង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងថា ជំនួសមុខឲ្យមន្រ្តីនៅមន្ទីរសាធារណៈនិងដឹកជញ្ជូន ខេត្តកណ្តាល ពិតជាមានមោទនភាពជាទីបំផុត ដោយបានឃើញកុលបុត្រខ្មែរដ៏ឆ្នើម ដំបូងគេដែលបានទទួលពានរង្វាន់លំដាប់ពិភពលោក ជូនជាតិមាតុភូមិ និងសូមប្រសិទ្ធិពរជ័យ ជូនលោក ហ៊ុន ម៉ានី និងក្រុមគ្រួសារ ជាពិសេសសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួបប្រទះតែពុទ្ធទាំង៤ប្រការ។

ពានរង្វាន់សន្តិភាព «The Gusi Peace Prize» ត្រូវបានប្រគល់ជូនឥស្សរជនខ្មែរដំបូងគេ លោក ហ៊ុន ម៉ានី ជាផ្លូវការ នៅប្រទេសហ្វីលីពីន កាលពីវេលាម៉ោង៧៖០០នាទីយប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ។ លោក ហ៊ុន ម៉ានី បានក្លាយជាជនជាតិកម្ពុជា និងឥស្សរជនខ្មែរលើកដំបូងគេ ដែលទទួលបានពានរង្វាន់សន្តិភាព « The Gusi Peace Prize » ក្នុងភាពជាអ្នកដឹកនាំយុវជន ការគោរពសិទ្ធិ និង ជាអ្នកការពារស្រឡាញ់សម្បត្តិវប្បធម៌បេតិកភណ្ឌពិភពលោក។

លោក ហ៊ុន ម៉ានី រួមនិងម្ចាស់ជ័យលាភី ១៨នាក់ផ្សេងទៀត មកពីជុំវិញពិភពលោក នឹងឡើងទទួលពាន « The Gusi Peace Prize» នៅប្រទេសហ្វីលីពីន នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះវេលាម៉ោងប្រមាណ ៥ល្ងាចម៉ោងនៅកម្ពុជា។ Gusi Peace Prize ត្រូវបានបង្កើតឡើងដោយលោក Barry Gusi ក្នុងគោលបំណងឧទ្ទិសដល់ឪពុករបស់លោក គឺលោក Gemeniano Javier Gusi អតីតយុទ្ធជននាសម័យសង្គ្រាមលោកលើកទីពីរ ដែលបានតស៊ូរប្រយុទ្ធ ប្រឆាំងជប៉ុន ហើយក្រោយមកបានក្លាយជាអ្នកនយោបាយ និង ជាសកម្មជនសិទ្ធិមនុស្ស។ Gusi ជាអង្គការរបស់អាស៊ី ដែលសំខាន់បំផុត និង នាំមុខគេនៅលើពិភពលោកសព្វថ្ងៃនេះ។

ចំណុចសំខាន់ ដែលធ្វើឲ្យគណៈកម្មការទាំង២១ប្រទេស សម្រេចចិត្តជ្រើសរើស លោក ហ៊ុន ម៉ានី ជាម្ចាស់ពាន រង្វាន់ពិភពលោកមួយនេះរួមមាន៖ ១. រក្សាឲ្យបាននូវសុខសុវត្ថិភាព យុត្តិធម៌ និងសេរីភាពរបស់យុវជន ដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ វណ្ណៈសង្គម និង និន្នាការនយោបាយ ២. លើកកម្ពស់ចលនាចូលរួមដោយស្ម័គ្រចិត្តរបស់យុវជននៅក្នុងការអភិវឌ្ឍ ថែរក្សាបូរណភាពទឹកដី សេចក្ដីថ្លៃ ថ្នូរ សាមគ្គីភាព សន្តិភាព ៣. លើកកម្ពស់ការថែទាំសុខភាព កំសាន្ត កីឡា និង សិល្បៈ ៤. លើកទឹកចិត្តយុវជនក្នុងការស្វែងយល់អំពីប្រវត្តិសាស្រ្ត ប្រពៃណី ទំនៀមទម្លាប់ ៥. បង្កើតកិច្ចសហប្រតិបត្តិការ និងទំនាក់ល្អជាមួយ អង្គការសហគមន៍ជាតិ និងអន្តរជាតិ ៦. ផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ បំនិនជីវិត ការអប់រំយុវជន ជាពិសេសសម្រាប់ជនពិការ៕

ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល ចូលរួមអបអរ លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់សន្តិភាព The Gusi Peace Prize

ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល ចូលរួមអបអរ លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់សន្តិភាព The Gusi Peace Prize

ប្រធានមន្ទីរសាធារណៈការខេត្តកណ្តាល ចូលរួមអបអរ លោក ហ៊ុន ម៉ានី ទទួលពានរង្វាន់សន្តិភាព The Gusi Peace Prize