អាមេរិក​ព្រួយបារម្ភ​ចំពោះ​ការ​រឹតបន្តឹង​ច្បាប់​បរិហាកេរ្តិ៍​ស្ដេច​របស់​រដ្ឋាភិបាល​ថៃ​

​តំណាង​រដ្ឋាភិបាល​អាមេរិក​បានចេញ​មុខ​បង្ហាញ​ពី​ការព្រួយបារម្ភ​ចំពោះ​ការដាក់ទោស​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្រោម​ច្បាប់​ប្រមាថ​ស្ដេច​ដ៏​តឹងតែង​របស់​រដ្ឋាភិបាល​យោធា​ថៃ​។ ច្បាប់​ដែល​ទាក់ទង​នឹង​ការប្រមាថ​ស្ដេច​នេះ​បានកំណត់​ទោស​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​ជន​ទាំងឡាយណា​ដែល​និយាយ​ប៉ះពាល់​ដល់​ចេស្ដា​ព្រះមហាក្សត្រ​ថៃ​។​

​ក្នុងឱកាស​ចូលរួម​ក្នុង​ក្លិប​សារព័ត៌មាន​អន្តរជាតិ​ក្នុង​ទីក្រុង​បាងកក​ឯកអគ្គរដ្ឋទូត​អាមេរិក​លោក Glyn T. Davies កាលពី​ថ្ងៃ​ម្សិលមិញ បាន​សំដែង​ការព្រួយបារម្ភ​របស់ខ្លួន​លើ​ការដាក់ទោស​យ៉ាងធ្ងន់ធ្ងរ​ទៅលើ​ជន​ទាំងឡាយណា​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ប្រមាថ​ព្រះមហាក្សត្រ​ថៃ​ព្រះ​ចៅ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត ខណៈដែល​ការកាត់ទោស​ពាក់ព័ន្ធ នឹង​ច្បាប់​នេះ​មានការ​កើនឡើង​យ៉ាងខ្លាំង​ក្នុង​រយៈពេល​គ្រប់គ្រង​របស់​យោធា​ថៃ​។

​ថ្លែង​ទៅកាន់​អ្នកចូលរួម លោក Glyn T. Davies បាន​និយាយថា យើង​មានការ​ព្រួយបារម្ភ​ចំពោះ​ការដាក់ទោស​ទៅលើ់​ជន​ស៊ីវិល​ដែល​ដែលមាន​រយៈពេល​វែង​ដែល​មិន​ធ្លាប់មាន​ពីមុន​មកក្រោម​ការចោទប្រកាន់​ពីបទ​ប្រមាថ​ស្ដេច​។ ហើយ​យើង​ក៏​ព្រួយបារម្ភ​ចំពោះ​ការប្រើប្រាស់​ច្បាប់​នេះ​សម្រាប់​ជាការ​កំហិត​សេរីភាព​បញ្ចេញមតិ​របស់​ប្រជាជន​ថៃ​ផងដែរ​។​

​ក្នុងឱកាស​នោះ​ផងដែរ លោក Davies ដែល​ទើបតែ​ចូលកាន់​តំណែង​បាន​៩​សប្ដាហ៍​នោះ ក៏បាន​បង្ហាញ​ពី​ការគោរព​និង​ការសរសើរ​របស់​ចំពោះ​ព្រះ​ចៅ ភូមិ​ពល អាប់​ឌុល​យ៉ា​ដេ​ត​ដែរ​ដែលជា​ស្ដេច​គ្រង​រាជ​យូរ​ជាងគេ​លើ​លោក​។ ប៉ុន្តែ​លោក​ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា នរណា​ក៏ដោយ​មិនគួរ​ត្រូវបាន​ចោទប្រកាន់​ដោយ​គ្រាន់តែ​បញ្ចេញមតិ​របស់ខ្លួន​នោះទេ​។

​គួរ​បញ្ជាក់ដែរថា​ព្រះមហាក្សត្រ ភូមិ​ពល អាប់​ឌុល​យ៉ា​ដែ​ត ដែលមាន​ព្រះជន្ម​៨៧​វស្សា​ទៅហើយនោះ ត្រូវបាន​ការពារ​យ៉ាង​ម៉ឺងម៉ាត់​ដោយ​ច្បាប់​ប្រមាថ​ព្រះមហាក្សត្រ​។ យោងតាម​មាត្រា​១២២​នៃ​ច្បាប់​នេះ ជន​ណា​ដែល​ត្រូវបាន​រកឃើញថា បាន​ប្រមាថ​ព្រះមហាក្សត្រ រាជទាយាទ​ឬក៏​សមាជិក​ដទៃទៀត​នៃ​រាជវង្ស នឹងត្រូវ​ផ្ដន្ទាទោស​ដល់​ទៅ​១៥​ឆ្នាំ​។ ហើយ​ចាប់តាំងពី​ការគ្រប់គ្រង​របស់​យោធា មនុស្ស​ជាច្រើន​ត្រូវបាន​កាត់ទោស​ពាក់ព័ន្ធ​នឹង​ច្បាប់​នេះ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​