មាតា​បង្កើតលោក ខៀវ កាញារីទ្ធ ទទួលមរណភាព​ក្នុង​ជន្មាយុ ៨៩ ឆ្នាំ សម្តេច​តេ​ជោ ហ៊ុន សែន ផ្ញើ​សារ​រំលែក​ទុក្ខ​

ភ្នំពេញ: លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ព្រមទាំង​លោកស្រី រួមនឹង​សាច់ញាតិ​ទាំងអស់ កំពុងមាន​ទុក្ខ​ជា​ទម្ងន់​ដោយ​មាតា​បង្កើត​របស់លោក គឺ​ឧបាសិកា ឡោ លាង​ហ័ន បានទទួល​មរណភាពក្នុង​ជន្មាយុ ៨៩ ឆ្នាំ នា​រសៀល​ថ្ងៃទី​២៦​ខែវិច្ឆិកា​នេះ​។ ជាមួយនឹង​ការបាត់បង់​ម្តាយបង្កើត​របស់លោករ​ដ្ឋ​មន្ត្រី​នោះ សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន ផ្ញើ​សារ​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​នេះ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​លោកស្រី​។

​សារ​រំលែក​ទុក្ខ​របស់​សម្តេច​តេ​ជោ មាន​ខ្លឹមសារ​ថា " ខ្ញុំ និង​ភរិយា ព្រមទាំង​ក្រុមគ្រួសារ​មាន​សេចក្តី​កត់​ស្លុត​រន្ធត់ចិត្ត​យ៉ាងខ្លាំង ដោយបាន​ទទួលដំណឹង​ថា ឧបាសក ឡោក លាង​ហ័ន ត្រូវជា​ម្តាយ​របស់​ឯកឧត្តម​និង​លោកជំទាវ បានទទួល​មរណភាព ក្នុង​ជន្មាយុ ៨៩​ឆ្នាំ ដោយ​ជរាពាធ​។ មរណភាព​របស់​ឧបាសក ឡោ លាង​ហ័ន គឺជា​ការបាត់បង់​អ្នក​ម្តាយ​ដ៏​ឧត្តុង្គឧត្តម​របស់​ឯក​ឧ​ត្ត​ម លោកជំទាវ ក៏ដូចជា​ការបាត់បង់​ជីដូន​ប្រកបដោយ​ព្រហ្ម​វិហារធម៌​។ ក្នុងឱកាស​ក៏​សែន​ក្រៀមក្រំ​បំផុត​នេះ ខ្ញុំ​និង​ភរិយា ​សូម​សំដែង​នូវ​ការ​ស្តាយ ស្រណោះ​អាឡោះអាល័យ​ក្រៃលែង និង​សូម​ចូលរួម​រំលែក​នូវ​មរណទុក្ខ​ជាមួយ ឯកឧត្តម និង​លោកជំទាវ ព្រមទាំង​បុត្រា បុត្រី បងប្អូន កូនចៅ ញាតិមិត្ត​ជិត​ឆ្ងាយ​នៃ​សព​ឧបាសិកា ឡោ លាង​ហ័ន ប្រកបដោយ​សមាន​ទុក្ខ និង​ក្តី​សង្វេក​រក​ទីបំផុត​គ្មាន​។ ខ្ញុំ​និង​ភរិយា សូម​ឧទ្ទិស​បួងសួង​ដល់​ដួង​វិញ្ញាណក្ខន្ធ​ឧបាសក ឡោក លាង​ហ័ន បាន​ឆាប់​ចាប់កំណើត​ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​"៕​