ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត

កំពង់ឆ្នាំង៖ នៅម៉ោង៣និង៤៥នាទីល្ងាចថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅលើផ្លូវជាលេខ៥ចន្លោះគីឡូម៉ែត្រលេខ ៩៤និង៩៥ ស្ថិតនៅក្នុងភូមិទ្រាជើង ឃុំស្រៃថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង ដោយបុរសជាម្ចាស់រថយន្ត ទំនើប១គ្រឿង បានបើកបុករថយន្តប៉ាសឺរ៉ូពីក្រោយពេញទំហឹង ហើយបែរជាទាមទារអោយ ម្ចាស់រថយន្តរងគ្រោះ សងលុយជួសជុលខ្លួនឯងទៅវិញ រឿងនេះធ្វើអោយសមត្ថកិច្ច និងប្រជាពលរដ្ឋ នឹកហួសចិត្តយ៉ាងខ្លាំង ។

នគរបាលចរាចរណ៍ស្រុករលាប្អៀរបានអោយដឹងថា៖ មុនពេលកើតហេតុអ្នកបើកបររថយន្តម៉ាកប៉ាសឺរ៉ូ ពណ៌សខៀវ ពាក់ស្លាកលេខភ្នំពេញ 2A- 5424 រស់នៅក្នុងក្រុងកំពង់ឆ្នាំង បានបើកបរលើផ្លូវជាតិពីជើងទៅត្បូង នៅចំណុចកើតហេតុបត់ ចូលខាងស្តាំដៃព្រោះ តែរថយន្តគេអស់សាំង ខណៈនោះមានរថយន្ត ទំនើបម៉ាកស៊ីណា ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AG- 7344 បានបើកបរយ៉ាងលឿនដោយបុរសម្នាក់រស់នៅក្នុងក្រុងភ្នំពេញ ក្នុងទិសដៅស្របគ្នា ក៏បានបុកគូថរថយន្តប៉ាសឺរ៉ូពី ក្រោយយ៉ាងពេញទំហឹង បណ្តាលអោយខូត ខាតចង្កៀងមុខខាងស្តាំរថយន្តខ្លួន ឯងធ្ងន់ធ្ងរ ចំណែករថយន្តប៉ាសឺរ៉ូខូច ខាតស្រាល ប៉ុន្តែមិនបណ្តាលអោយ មានអ្នកណារបួសឡើយ។

ក្រោយពេលកើតហេតុ ម្ចាស់រថយន្តស៊ីណា បានប្រកែកយកខ្លួនត្រូវ និងទាមទារអោយម្ចាស់រថយន្តម៉ាកប៉ាសឺរ៉ូ សងថ្លៃខូច ខាតរថយន្តខ្លួនឯងទៅវិញ ប៉ុន្តែភាគីម្ចាស់រថយន្តដែល រងការខូចខាតស្រាល បានសម្រួលគ្នាធ្វើរថយន្តរៀងៗខ្លួនទៅ តែម្ចាស់រថយន្តស៊ីណា ឡាំប៉ាមិនសុខចិត្ត។

នៅកន្លែងកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ ស្រុករលាប្អៀរ បានចុះវាស់វែងកន្លែងកើតហេតុ បានអោយដឹងថា៖ នៅក្បែរចំណុចកើតហេតុជាផ្លូវបត់កោង មានដាក់ផ្លាកសញ្ញាបន្ថយល្បឿន អោយរថយន្តគ្រប់ប្រភេទ បើកបរក្នុងល្បឿនតែ៤០គីឡូម៉ែត្រ ក្នុង១ម៉ោងប៉ុណ្ណោះ ប្រសិនបើអ្នកបើកបរ រថយន្តម៉ាកស៊ីណា បើកបរក្នុងល្បឿនច្បាប់កំណត់ និងមានគម្លាតឆ្ងាយពីគ្នា គឺអាចជាន់ហ្វាំ្រងជាប់ ហើយមិនអាចបុកគូថ រថយន្តប៉ាសឺរ៉ូ បាននោះទេ ចំណែករថយន្តខាងមុខគេមានសិទ្ធឈប់ ឬបត់ស្តាំបាន មិនខុសច្បាប់ឡើយ ហេតុនេះ រថយន្តប៉ាសឺរ៉ូមិនខុសនោះឡើយ។

ក្រោយពីការសម្របសម្រួលគ្នាមិនត្រូវ សមត្ថកិច្ចក៏តម្រូវអោយភាគីទាំង២ បើករថយន្តទៅទុក នៅក្នុងអធិការដ្ឋាន នគរបាល ស្រុករលាប្អៀរ ដើម្បីកសាងសំណុំរឿង តាមនិតិវិធីច្បាប់ ប៉ុន្តែភាគីម្ចាស់រថយន្តស៊ីណា មិនព្រមទៅ បន្ទាប់មកគេក៏បាន សុំអោយម្ចាស់រថយន្តប៉ាសឺរ៉ូ សងគេ៣០ដុល្លា ដើម្បីកុំអោយគេស៊យ។ ចំណែកម្ចាស់រថយន្តប៉ាសឺរ៉ូ ខ្ជិលមានរឿងវែងឆ្ងាយ ក៏សុខចិត្តប្រគល់ លុយ៣០ដុល្លារ អោយទៅអ្នកមានតែមិនចេះច្បាប់នោះ ទៅដើម្បីបញ្ចប់រឿង ចំណែកសមត្ថកិច្ចនគរបាលស្រុក និងប្រជាពលរដ្ឋឈរមើល នឹកហួសចិត្ត៕

ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត

ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត
ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត
ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត
ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត
ប្រជាពលរដ្ឋ និងសមត្ថកិច្ចហួសចិត្ត នឹងម្ចាស់រថយន្តស៊េរីទំនើប បុកគេពីក្រោយហើយ ទាមទារ បានសំណង ៣០ដុល្លារទៀត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត