កូរ៉េទាំងពីរ រៀបចំកិច្ចពិភាក្សាការងារ ដើម្បីចរចាអន្ដររដ្ឋាភិបាល

សេអ៊ូល៖ យោងតាមប្រភពពីក្រសួងបង្រួបបង្រួមក្រុងសេអ៊ូល បានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង និងខាងជើង បានជួបពិភាក្សាការងារ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីធ្វើការពិភាក្សាពីពេលវេលា ទីកន្លែង និងមានរបៀបវារៈ សម្រាប់កិច្ចចរចាអន្តររដ្ឋាភិបាល។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា គម្រោងកិច្ច ពិភាក្សាថ្នាក់រដ្ឋមន្រ្តី នេះបានចាប់ផ្ដើមនៅម៉ោង ១០ និង៣០នាទីព្រឹក នៅអគាររដ្ឋបាលប៉ែកខាងជើង ស្ថិតនៅភូមិឈប់បាញ់ ប៉ានមុនហ្សេម។ ប៉ុន្ដែយោងតាមរដ្ឋមន្រ្តីក្រសួងខាងលើបានឲ្យដឹងថា កិច្ចប្រជុំ នេះត្រូវបានលើកពេល ដោយសារត្រូវការពេលវេលា ដើម្បីសាងសង់ផ្លូវជាបណ្ដោះអាសន្នទៅកាន់តំបន់ នោះ។

សមាជិកគណៈប្រតិភូទាំង ៣រូបរបស់កូរ៉េខាងត្បូង ដែលដឹកនាំដោយលោក គឹមគី ហ្វង រដ្ឋមន្រ្តីក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង សម្រាប់កិច្ចចរចាអន្ដររដ្ឋាភិបាល។ នៅក្នងនោះដែរសមភាគីកូរ៉េខាងជើង លោក ហ្វង ចូល នាយកលេខាធិការដ្ឋានគណៈកម្មាធិការបង្រួបបង្រួមដោយសន្តិភាពទទួលបន្ទុកកិច្ច ការងារអន្តរកូរ៉េ ចូលរួមនៅក្នុងកុច្ចប្រជុំនេះ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន មុនពេលចាកចេញពីក្រុងសេអ៊ូលលោក គឹម បានលើកឡើងថា “ខ្ញុំនឹង ប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីអនុវត្តឈានដល់កិច្ចព្រមព្រៀង ក្នុងអំឡុងពេលកិច្ចប្រជុំជាន់ខ្ពស់ ដែលនឹងធ្វើឡើងនៅក្នុងខែកក្កដា ខាងមុខនេះ៕

កូរ៉េទាំងពីរ រៀបចំកិច្ចពិភាក្សាការងារ ដើម្បីចរចាអន្ដររដ្ឋាភិបាល