គូស្នេហ៍តារាល្បីៗ ដែលមាន​ស្វាមី​ចេះ​ថ្នម​ចិត្ត និង ផ្តល់ភាពកក់ក្តៅ

Sanofi

​គ្មានអ្វី​ចម្លែក​ទេ​ដែល​មនុស្ស​ស្រី​ម្នា​ក់មាន​ស្វាមី​ចេះ​ថ្នាក់​ចេះ​ថ្នម ចេះ​ស្រឡាញ់ ចេះ​យល់ចិត្ត ចេះ​ផ្តល់ភាពកក់ក្តៅ បង្កើត​ភាព​ផ្អែមល្ហែម​មិនចេះ​ជិនណាយ​នោះ ដែល​ទាំងនេះ​ជា​ទ្រព្យសម្បត្តិ​មិនអាច​កាត់ថ្លៃ​បាន​សម្រាប់​មនុស្ស​ស្រី​ចំពោះ​សុភមង្គល​គ្រួសារ ។ យ៉ាងណាមិញ​បើ​ងាក​មក​ក្នុងសង្គម​សិល្បៈ​វិញ មាន​សិល្បការិនី​មិន​ច្រើន​ទេ​ដែល​រស់ក្នុង​គំនរ​សេចក្តីសុខ មាន​ស្វាមី​ចេះ​យល់ចិត្ត និង ថ្នម​ដូច​កែវ​នោះ ហើយ​មិន​ថា​ពេលណា​ក៏​នៅតែ​ផ្តល់​ភាព​ផ្អែមល្ហែម ភាពកក់ក្តៅ និង សុភមង្គល​ដល់​គ្រួសារ​ក្នុងឋានៈ​ជា​ស្វាមី​ល្អ​ដែរ។ខាងក្រោម​នេះ​ជា​សិល្បការិនី​ចាស់វស្សា ៥ ដួង ដែល​ល្បី​ថា​មាន​ស្វាមី​ចេះ​ថ្នាក់ថ្នម ផ្តល់​ភាព​ផ្អែមល្ហែម និង សុភមង្គល​គ្រប់ពេល។

*​*​* ​គង់ សុជាតិ : ពិធី​ការិនី​ចាស់វស្សា​សម្រស់​បាន​សម្តី​ផ្អែម​អ្នកនាង គង់ សុជាតិ គឺជា​នារី​ម្នា​ក់រាប់​ថា​សំណាង​ណាស់ ព្រោះ​តាំងពី​រៀបការ​ជាមួយ​កំលោះ ជា វិបុល ជា​ពិធីករ​រួម​អាជីព​មក​អ្នកនាង​មិនដែល​កើតទុក្ខ ព្រួយចិត្ត ស្អិត​ទ្រូង រង​ការឈឺចាប់​ដោយសារ​ប្តី​ធ្វើបាប​ចិត្ត​នោះឡើយ ។ ផ្ទុយ​មកវិញ អ្វីដែល​នាង​ទទួលបាន​ពី​ស្វាមី​ក្មេង​រូបនេះ​គឺ​ការចេះ​ថ្នាក់ថ្នម ស្រឡាញ់ និង ភាពកក់ក្តៅ​គ្រប់ពេល ។ ដោយសារតែ​លោក ជា វិបុល គឺជា​ស្វាមី​ម្នាក់​ពូកែ​អត់ធ្មត់​ចេះ​យល់ចិត្ត​ភរិយា ទោះបីជា​មានពេលខ្លះ​ចាន​ក្នុង​រាវ​តែង​ប៉ះទង្គិច​គ្នា​យ៉ាងណា ក៏​លោក​នៅតែមាន​អធ្យាស្រ័យ​ល្អ និង រក្សា​សុភមង្គល​គ្រួសារ​មួយ​នេះ ដែល​ទង្វើ​នេះ​បានធ្វើឱ្យ​អ្នកនាង គង់ សុជាតិ ជា​ភរិយា​ស្លាប់ចិត្ត​ស្តូក រើ​មិន​រួច​ពី​សំណាញ់​ស្នេហ៍​ផ្អែម​មុត​ដូច​ទឹកឃ្មុំ​ខែចេត្រ​នេះ​ណាស់ ។ បើទោះជា​មាន​វ័យ​ខុសគ្នា​យ៉ាងណា ប្តី​ក្មេង​កំពូល​ស្នេហ៍​រូបនេះ​តែង​បង្ហាញ និង ធ្វើឱ្យ​អ្នកនាង គង់ សុជាតិ ភ្ញាក់ផ្អើល រំភើបចិត្ត​រាល់​លើក​នៅពេល​មានកម្ម​វិធី​ពិសេស​ម្តងៗ ដូចជា​ទិវា​សិទ្ធិនារី​អន្តរជាតិ ខួបអាពាហ៍ពិពាហ៍ ជាដើម ធ្វើឱ្យ​ពិធី​ការិនី​មេម៉ាយ​កូន​ពីរ​រូបនេះ​បំភ្លេច​មិនបាន ។

*​*​* ខាត់ សុ​ឃីម : តារា​ចម្រុះ​ទេពកោសល្យ​ពូកែ​សំនួនវោហារ​ចាក់ទឹកមិនលិច ខាត់ សុ​ឃីម ក៏​មិន​ចាញ់​អ្នកនាង គង់ សុជាតិ ប៉ុន្មាន​ដែរ ។ ភាព​ល្អូកល្អិន ផ្អែមល្ហែម ស្រឡាញ់​ថ្នាក់ថ្នម និង ភាពកក់ក្តៅ​ដែល​ប្តី​ក្មេង​សម្បូរ​សាច់ដុំ ៦ កង់ លោក អ៊ិន សុ​ផា​ណូ ហៅ បញ្ញា ផ្តល់ឱ្យ​ពិតជា​ធ្វើឱ្យ ខាត់ សុ​ឃីម រស់​យ៉ាង​មាន​សេចក្តីសុខ​សុភមង្គល​មិន​ស្ទើរ​ទេ ។ ខាត់ សុ​ឃីម ដែល​មិន​ខ្ចី​ខ្វល់​ពាក្យ​ថា​នាង​យកប្តី​ក្មេង​នោះ ក្រោយពី​ទើបតែ​បង្កើតបាន​កូនស្រី​គួរឱ្យ​ស្រឡាញ់ ម្នាក់ទៀត​មក រឹតតែ​ធ្វើឱ្យ​ប្តី​កំពូល​ស្លូត​របស់​នាង​ស្រឡាញ់​នាង​កាន់តែខ្លាំង ។ កន្លងមក​ទោះជា​មាន​ពាក្យ​ចម្អែរ​ចម្អន់​លេង​ថា​«​ខាត់ សុ​ឃីម ចង់បាន​ប្តី​ក្មេង​ទាល់តែ​តាម​ស្អិត​បន្តិច​ប្រយ័ត្ន​គេ​បែកចិត្ត​មាន​ថ្មី​»​ក៏ដោយ ក៏​ពាក្យ​ចំអន់​នេះ​មិនបាន​ចាក់​ដោត​ចិត្ត​ឱ្យ​នាង​ព្រួយ​ខ្លាច​ប្តី​មាន​ថ្មី​ឡើយ ផ្ទុយស្រឡះ អ្នក​ដែល​ព្រួយចិត្ត​បែរជា​លោក ផា​ណូ ទៅវិញ ។ មក្រ​ណាស់​ដែល​បាន​ប្តី​ក្មេង​ហើយ​ចេះ​យល់ចិត្ត​ដូច្នេះ ទៅរក​ឯណា​បាន ។​

*​*​* ​សុខ ចាន់​ធីតា ហៅ កា​តុ : ឯណេះ​វិញ​ក៏​មិនធម្មតា​ដែរ ក្រោយពី​បង្កើតបាន​កូនស្រី​ឈ្មោះ គង់ សុ​ណាន​ជី​ង គួរឱ្យ​ស្រឡាញ់​ម្នាក់ សុខ ចាន់​ធីតា កំពូល​តារា​កំប្លែង​ពូកែ​បាញ់ ហាក់​មាន​យីអ៊ុន​ណាស់ ទាំង​ការងារ និង ជីវិត​គ្រួសារ ។ ទោះបីជា​នាង​មើលទៅ​ដូចជា​កាច​ដាក់​ប្តី​បន្តិច​ក្តី ប៉ុន្តែ​សម្រាប់​លោក សុគន្ធា ហៅ នាយ ខ្យង ហាក់បីដូចជា​មិនមាន​បញ្ហា​អ្វី​ឡើយ បែរជា​ស្រឡាញ់ និង យកចិត្តទុកដាក់​ទ្វេដង​ចំពោះ​ប្រពន្ធ​មាត់ដាច​ម្នាក់នេះ​ទៅវិញ ។ មុខមាត់​ញឹមៗ សក់ក្រញាញ់ ពូកែ​លេងភ្លេង នាយ ខ្យង គឺ​ពិតជា​ស្វាមី​ពោរពេញ​ដោយ​ភាព​ស្មោះ​ភក្តី ចេះ​ថ្នម មិន​ធ្វើឱ្យ​ប្រពន្ធ​ពិបាកចិត្ត​ឡើយ ។​

*​*​* យក់ ឋិត​រដ្ឋា : តារាចម្រៀង​សំឡេង​ស្អក​ប្រចាំ​ផលិតកម្ម​រស្មី​ហង្ស​មាស​រូបនេះ​ក៏​ភប់ប្រសព្វ​នឹង​ស្វាមី​ដែល​ពូកែ​យកចិត្ត និង ផ្តល់​សុភមង្គល​ដែរ ។ ជាក់ស្តែង​អតីត​តារាចម្រៀង​ក្នុង​ក្រុម EV Band ទាំងពីរ​នាក់​នេះ តែង​បង្ហាញ​ពី​ភាព​ផ្អែមល្ហែម​ដាក់គ្នា​ជារឿយៗ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន ។ មើលទៅ​លោក ឃុំ ប៉ុណ្ណា​ដែ​ត ជា​បុរស​ម្នាក់​ស្រឡាញ់​ប្រពន្ធ​កូន​ណាស់ ព្រោះ​តាំងពី​អ្នក​ទាំងពីរ​ចាប់​ដៃគូ​គ្នា​ជា​ប្តី​ប្រពន្ធ​មក គឺ​មិន​ដែលមាន​ព័ត៌មាន​ស្នេហា​អាស្រូវ​ណាមួយ​គួរឱ្យកត់សម្គាល់​ឡើយ ។ រយៈពេល​ជាង ១០ នេះ គូស្នេហ៍​សិល្បៈ​ចាស់វស្សា​ពីរ​ដួង​នេះ មិនដែល​លេច​ឮថា​មាន​ភាព​រកាំរកូស​ក្នុង​ជីវិត​គ្រួសារ​ឡើយ ហើយ​សម្រាប់​ពេល​ថ្មីៗ​ទៀត គូស្នេហ៍​មួយគូ​នេះ​ត្រូវបាន​អ្នក​ក្នុង​ចង្កោម​សិល្បៈ​ចាត់ទុកថា​ជា​គូស្នេហ៍​គំរូ​ទៀតផង ។​

*​*​*​ ឈិន សុធា​រី : ទោះបីថា​ទើបតែ​រៀបការ​ក៏ដោយចុះ ប៉ុន្តែ​មុននេះ​បន្តិច​លោក សុវណ្ណ មករា បាន​និយាយថា លោក​នឹង​ថែរក្សា ផ្តល់​ក្តី​ស្រឡាញ់ និង ថ្នាក់ថ្នម​នាង​មិនឱ្យ​នាង​ឈឺចិត្ត​ដូច​ស្នេហា​ទីមួយ​របស់​នាង​ឡើយ ។ នេះ​ហាក់ដូចជា​សារ​មួយ​ដ៏​មានតម្លៃ​សម្រាប់​អតីត​ពិធី​ការិនី​ប្រចាំ​ស្ថានីយទូរទស្សន៍​ប៉ុស្តិ័ ៥ រូបនេះ ដើម្បី​ធ្វើជា​បង្អែ​កមួយ​ទៅ​ថ្ងៃ​អនាគត ។ ថ្មីៗ​នេះ​ទោះ​ជាមាន​ព័ត៌មាន​វាយប្រហារ​ថា​អ្នក​ទាំងពីរ​មានកូន​មុន​រៀបការ​ក៏ដោយ ប៉ុន្តែ​សម្រាប់​លោក សុវណ្ណ មករា គឺ​បាន​ចេញមុខ​ទទួលខុសត្រូវ​គ្រប់​រឿង មិនឱ្យ​ប្រពន្ធ​បណ្តូលចិត្ត​ព្រួយចិត្ត​ស្អិត​ទ្រូង​នឹង​ព័ត៌មាន​ទាំង​នេះឡើយ ។ ទាំងនេះ​គឺជា​ការបង្ហាញឱ្យឃើញ​ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់​ថ្នាក់ថ្នម និង ផ្តល់​សុភមង្គល​ពី​សំណាក់​លោក សុវណ្ណ មករា ចំពោះ​ភរិយា ។ មិនតែប៉ុណ្ណោះ​គូ​ស្វាមីភរិយា​ថ្មីថ្មោង​មួយគូ​នេះ​ថែមទាំង​សន្យាថា​នឹង​ធ្វើជា​គូស្នេហ៍​គំរូ​ក្នុង​សិល្បៈ​ទៀតផង ។ គិត​ទៅ​គួរឱ្យ​សរសើរ​ដល់​សិល្បៈការិនី ៥ ដួង នេះ​ណាស់ ដែលមាន​ស្វាមី​ប្រកបដោយ​ភក្តីភាព ចេះ​យល់ចិត្ត និង ផ្តល់​ភាព​ផ្អែមល្ហែម​គ្រប់ពេល​ដូច្នេះ។

​*​*​*​ លោក​ជា វណ្ណា​រិ​ទ្ធ ត្រូវបាន​គេ​ចាត់ទុកថា ជា​តារា​គំរូ​ដែល​បានផ្តល់​ភាពកក់ក្តៅ សម្រាប់​ភរិយា របស់លោក ជា​ពិ​សេស​ក្នុងកំឡុងពេល​ភរិយា​កំពុង​ពរ​ពោះ​។​អ្វីដែល​ប្លែក​នោះ លោក​ជា វណ្ណា​រិ​ទ្ធ បានបង្ហាញ​ពី​អារ​ម្ម​ណ៏​រំភើប​សម្រាប់​ខែកញ្ញា​ដោយ​លោក​និង​ភរិយា​ ចាប់ផ្តើម​ទំនាក់ទំនង​ជាមួយគ្នា​នៅក្នុង​ខែកញ្ញា​ហើយ​កូនប្រុស​របស់លោក​ក៏​ និង​ត្រូវ​ប្រសូត​នៅក្នុង​ខែ​នេះ​ផងដែរ​។​លោក​បាន​ហៅ​ខែ​ក​ញ្ញ​ថា​ «September Of Love»​។​ពេលវេលា​ក៏បាន​ខិតជិត​មកដល់​ដែល​លោក​នឹង​ក្លាយជា​ឪពុក​របស់គេ​លោក​ ជាវ​ណ្ណា​រិ​ទ្ធ​បានរៀបចំ​បន្ទប់​យ៉ាង​ស្អាត​សម្រាប់​កូនប្រុស​ហើយក៏​បាន​ រៀន​បីកូន​ក្មេង​ថែម​ទៀតផង​។​មានការ​លាន់មាត់​សរសើរ​ពី​សំណាក់​មិត្តភក្តិ​ ក្នុង​សិល្បៈ​ថា​ប្តី​ប្រពន្ធ​មួយគូរ​នេះ​ស្រលាញ់គ្នា​ខ្លាំងណាស់​។​ហើយ​ ទៅណា​មក​ណា​ជា​ពិ​េ​សស​ក្នុង​កម្មវិធី​មិត្ត​សិល្បៈ​គេ​តែង​ឃើញ​លោក​បណ្តើរ​ ភរិយា​ទៅជា​មួយ​យ៉ាង​ត្រសង​និង​មានការ​យកចិត្តទុកដាក់​ចំពោះ​ភរិយា​ យ៉ាងខ្លាំង​។​អ្វីដែល​គេ​ចាប់​អារ​ម្ម​ណ៏​នោះ​ក្នុងពេលដែល​ភរិយា​របស់លោក​ អ្នកនា​ង​ម៉ូ​ល្យា​មាន​ផ្ទៃពោះ​អ្នក​ទាំង​ពីរបាន​ថតរូប​យ៉ាង​ផ្អែមល្ហែម​ ទុកជា​អនុស្សា​វ​រី​យ៏​សម្រាប់​ទុក​ឲ្យ​កូន​របស់លោក​មើល​ទៀតផង​។​លោក​ បានដាក់​ឈ្មោះ​ហៅ​ក្រៅ​សម្រាប់​កូនប្រុស​របស់លោក​ថា ​Fame​៕ សាកល​​

Related