រុស្សីធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធាពួកឧទ្ទាម នៅស៊ីរី ក្បែរព្រំដែនតួកគី

ដាម៉ាកាស៖ ទូរទស្សន៍ Arab al-Mayadeen បានផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ប្រទេសរុស្សីបានធ្វើការបាញ់គ្រាប់មីស៊ីល ៣៣គ្រាប់ លើទីតាំងយោធាបដិវត្តន៍ Arar al-Sham របស់ស៊ីរី នៅភាគខាងជើងជាប់ព្រំដែនប្រទេសតួកគី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ ចេញផ្សាយដោយផ្អែកតាមទូរទស្សន៍ ខាងលើបានឲ្យដឹងថា ការវាយប្រហារនេះធ្វើឡើងកាលពីរាត្រីថ្ងៃពុធ ដោយគ្រាប់មីស៊ីលប្រដេញនេះ បានបាញ់ចំទីតាំងយោធារបស់ពួកឧទ្ទាម Ahrar al-Sham ជាច្រើនទីតាំង នៅភាគខាងជើងប្រទេស នារដ្ឋ Aleppo។

ការវាយប្រហារនេះធ្វើឡើង បន្ទាប់ពីយន្តហោះចម្បាំងរុស្សី ត្រូវបានប្រទេសតួកគីបាញ់ទម្លាក់ បានមួយថ្ងៃមុននេះ។

គួរបញ្ជាក់ផងដែរថា ប្រទេសតួកគីបានអះអាងថា យន្តហោះប្រយុទ្ធរុស្សី ត្រូវបានបាញ់ទម្លាក់ បន្ទាប់ពីការមិនអើពើនឹងការព្រមានម្តងហើយម្តងទៀត ចំពោះការជ្រៀតចូលទៅក្នុង ដែនអាកាសរបស់ប្រទេសតួកគី ដោយអ្នកបើកយន្តហោះនោះរួចផុតពីគ្រោះថ្នាក់៕

រុស្សីធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធាពួកឧទ្ទាម នៅស៊ីរី ក្បែរព្រំដែនតួកគី