ប្រធានាធិបតី៖ តួកគី នឹងមិនសុំទោស ចំពោះការបាញ់ទម្លាក់យន្តហោះរុស្ស៊ី

(CNN)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បានថ្លែងនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយ CNN នៅក្នុងរដ្ឋធានីអង់ការ៉ានៃប្រទេសតួកគីថា ប្រទេសរបស់លោក នឹងមិនធ្វើការសុំអភ័យទោស ចំពោះការបាញ់ទម្លាក់យន្តហោះចម្បាំងរបស់រុស្ស៊ីនោះទេ ដោយអះអាងយន្តហោះនោះ បានបំពានដែនអាកាសរបស់ខ្លួន។

លោកប្រធានាធិបតីថ្លែងថា “ខ្ញុំគិតថា ប្រសិនបើមានភាគីណាមួយ ត្រូវការការសុំអភ័យទោសនោះ វាមិនមែនជាយើងនោះទេ”។ “អ្នកទាំងឡាយដែលបំពានដែនអាកាសរបស់យើង អ្នកនោះត្រូវតែសុំទោស។ អាកាសយានិក និងកងកម្លាំងរបស់យើង ពួកគេគ្រាន់តែបំពេញភារកិច្ច ដែលមានទាំងការឆ្លើយតប...ការបំពានច្បាប់។ ខ្ញុំគិតនជាការចាំបាច់”៕