លោក ហ៊ុន ម៉ានី ​ទទួល​បាន​ពាន​Gusi​ Peace Prize​

លោកហ៊ុ​ន ម៉ានី ​កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​មក​ដល់​ប្រទេស​កម្ពុ​ជា​វិញ​ហើយ ​បន្ទាប់​ពី​បាន​ទៅ​ទទួល​ពាន​​រង្វាន់​ Gusi ​Peace Prize​ អន្តរជាតិ កាល​ពី​ថ្ងៃ​ពុធ។​ ជា​ពានរង្វាន់​ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន។​ យុវជន​ប្រមាណ​៥០០​នាក់ ​បាន​មក​ទទួល​លោក​ហ៊ុន ម៉ានី​ ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេ​ញ​ នៅ​ក្នុ​ងនោះ​ ក៏​មាន​ដែរ​ កញ្ញា​ស៊ន សៀវម៉ី​ កីឡាការនី​ជ័យ​លាភី​មេដៃ​មាស​អាស៊ីហ្គេម ​និង​អ្នកគ្រូ​នាង​ផល្លា​ ដែល​ជា​បេក្ខជន​ជ័យ​លាភី​គ្រូ​ពិភព​លោក។​