ចិន ទទូចឲ្យអាម៉េរិក និងជប៉ុនកុំបញ្ចេញសាច់ដុំ នៅសមុទ្រចិនខាងត្បូង

ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ប្រទេសចិន បានស្នើទៅសហរដ្ឋអាម៉េរិក និង ជប៉ុនកុំឲ្យធ្វើសមយុទ្ធ នៅសមុទ្រចិនខាងត្បូងដែលវាអាចធ្វើឲ្យសភាពការរឹតតែតានតឹង។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថា រដ្ឋមន្រ្តីក្រសួងការពារជាតិជប៉ុន លោក Gen Nakatani និង មេបញ្ជាការអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិកលោក Adminral Harry បានឯកភាពគ្នាបន្តធ្វើសមយុទ្ធបាញ់គ្រាប់ពិតបន្តទៀត ក៏ដូចជាជួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ បង្កើនសមត្ថភាពរបស់ខ្លួន។

រដ្ឋមន្រ្តីក្រសួងការពារចិន បានដាក់បម្រាមឲ្យអាម៉េរិក បញ្ឈប់បញ្ជូននាវាចម្បាំងរបស់ខ្លួនមកលើដែនអធិបតេយ្យភាពរបស់ចិន នៅក្នុងសមុទ្រចិនខាងត្បូង បន្ទាប់ពី សហរដ្ឋអាម៉េរិក ខឹងយ៉ាងខ្លាំងលើភាគីចិនដែលបញ្ជួននាវាចម្បាំង USS Lassen មកក្នុងតំបន់ Zhubi Reef ដែលចិនគិតថា នេះជាសេរីភាពចុះល្បាតរបស់នាវាចរណ៍។

មន្រ្តីនាំពាក្យក្រសួងការពារជាតិ លោក Wu Qian បានឆ្លើយប្រាប់ទៅកាន់អ្នកកាសែតដែលចោទជាសំណួរស្តីពី សេរីភាពក្នុងការប្រតិបត្ដិការរបស់អាម៉េរិក ដែលធ្វើនាវាចរណ៍ នៅសមុទ្រចិនខាងត្បូងថា «វាគ្មានបញ្ហានោះទេសម្រាប់យើង ចំពោះសេរីភាពនាវាចរណ៍។ យើងស្នើឲ្យសហរដ្ឋអាម៉េរិកកុំយកកត្តានេះ បង្កជាលេស។ យើងនឹងចាត់វិធានយ៉ាងការចាំបាច់បំផុត ដើម្បីការពារអធិបតេយ្យភាពជាតិ សន្តិសុខ នៅក្នុងដែនកម្មសិទ្ធិសមុទ្ររបស់យើង »៕

ចិន ទទូចឲ្យអាម៉េរិក និងជប៉ុនកុំបញ្ចេញសាច់ដុំ នៅសមុទ្រចិនខាងត្បូង