ថៃ៖ឧត្តមសេនីយ​ម្នាក់​ជាប់ចោទ​ពីបទ​ប្រមាជ​ព្រះចេស្តា

នៅ​ក្នុង​ប្រទេស​ថៃ ប៉ូលិស​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ វិច្ឆិកា​ថា ខ្លួន​កំពុង​តាម​រក​ចាប់​ខ្លួន​ឧត្តមសេនីយ​យោធា​ម្នាក់​ដែល​ជាប់ចោទ​ពី​បទ​ប្រមាជ​ព្រះចេស្តា។ នេះ​ជា​បទ​ចោទ​ប្រកាន់​មួយ​ដែល​គេ​កម្រ​ឃើញ​កើត​មាន​លើ​មន្រ្តី​ស្ថាប័ន​កងទ័ព​ដែល​ជា​ស្ថាប័ន​ស្មោះស័គ្រ​នឹង​រាជានិយម។ យ៉ាង​ណា​ក៏​ដោយ អ្នកនាំពាក្យ​ប៉ូលិស​លោក​ចាយ៉ាពុង ឆាតឆាយដេ​មិន​បាន​បញ្ជាក់​លំអិត​ពី​ទង្វើ​ប្រមាជ​ព្រះចេស្តា​របស់​រូប​ឧត្តមសេនីយ​យោធា​នោះ​ទេ។