ដាច់ភ្លើង

នាវេលាម៉ោង​ជិត​១០​យប់ថ្ងៃទី២៦ ខែវិច្ឆិកា ដែល​ត្រូវ​ជារាត្រីចុងក្រោយនៃព្រះរាជពិធីបុណ្យអុំទូក  អគ្គិសនី​រដ្ឋត្រូវ​បាន​កាត់​ផ្តាច់នៅ​គ្រប់កន្លែងក្នុង​រាជធានីភ្នំពេញ។ តាមព័ត៌មាន​ដែល​សារព័ត៌មាន​ថ្មីៗ ទទួល​បាន អគ្គិសនីនៅ​សៀមរាប បន្ទាយមានជ័យ កំពង់ធំ កំពង់ស្ពឺ និងខេត្តផ្សេងទៀត ក៏​ដាច់ភ្លើងដូចគ្នា​ផងដែរ។

សាលារាជ​ធានីភ្នំពេញ​តាមរយៈហ្វេសប៊ុក​ផ្លូវការ​របស់ខ្លួន បាន​សរសេរថា ក្រុម​ការងារ​របស់អគ្គិសនី​កម្ពុជា កំពុង​រៀបចំ និង​ជិតមាន​ចរន្តវិញហើយ។ បើតាមសាលារាជ​ធានី អគ្គិសនី មាន​បី​ប្រភព គឺធ្យូងថ្ម ក្រៅ​ប្រទេស និងវារីអគ្គិសនី៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​