ដាច់​ភ្លើង​ដោយសារ​បញ្ហា​ចរន្ត​នៅ​វៀតណាម EDC បង្វែរ​ប្រើប្រាស់​វា​រី​អគ្គិសនី និង​ធ្យូងថ្ម

សាលា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ឲ្យ​ដឹង​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា ក្រុមការងារ​អគ្គិសនី​កំពុងបង្វែ​ចរន្ត​ទៅប្រើ​ប្រាស់​ជាមួយនឹង​វា​រី​អគ្គិសនី និង​ធ្យូងថ្ម ដោយ​អំពាវនាវ​កុំ​ឲ្យ​ពលរដ្ឋ​មានការ​ព្រួយបារម្ភ។

មិនមាន​ការបញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះឡើយ តែបើ​តាម​ការផ្សាយ​រប​ស់​សារព័ត៌មាន Fresh News ដែល​ដកស្រង់​សម្តី​លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា ការ​ដាច់​ភ្លើង​ទួ​ទាំង​ប្រទេស​ចាប់ពី​ម៉ោង​ជិត១០យប់​មកនេះ គឺ​ដោយសារតែ​ដាច់​អគ្គស​នី​តុង​ស្យុ​ង​ខ្ពស់​នៅ​ប្រទេស​វៀតណាម។

មកដល់​ម៉ោង១១យប់​នេះ ពលរដ្ឋ​នៅ​តំបន់​មួយចំនួន​អះអាងថា ពួកគេ​មាន​អគ្គិសនី​វិញ​ហើយ៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​