ដាច់ភ្លើងស្ទើរទូទាំងប្រទេស ដោយសារដាច់ចរន្តអគ្គិសនី តុងស្យុងខ្ពស់ ពីប្រទេសវៀតណាម

ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងឱ្យដឹងនៅយប់នេះថា បណ្តាញអគ្គិសនីនៅទូទាំងប្រទេសកម្ពុជា ត្រូវបានដាច់ដោយសារដាច់បណ្តាញអគ្គិសនីតង់ស្យុងខ្ពស់ ដែលផ្គត់ផ្គង់ពីប្រទេសវៀតណាម ។

លោក កែវ រតនៈ បានបន្ថែមថា ពេលនេះមន្រ្តីអគ្គិសនីកម្ពុជា កំពុងត្រៀមបញ្ឆេះម៉ាស៊ីនភ្លើងបណ្តោះអាសន្ន។ តែការបញ្ឆេះនេះ អាចផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួនតែប៉ុណ្ណោះ៕