រុស្ស៊ី​ផ្តាច់ចំណង​យោធា​ទាំងអស់​ជាមួយ​តួកគី​ ក្រោយ​ពង្រាយ​S-400ទៅ​ស៊ីរី

 ក្រសួងការពារ​ជាតិ​រុស្ស៊ី​បាន​​ប្រកាស​នៅ​ថ្ងៃព្រហស្បតិ៍​នេះថា រុស្ស៊ី​សម្រេច​កាត់ផ្តាច់រាល់ទំនាក់ទំនង​យោធា​ជាមួយតួកគី។ ការ​សម្រេចកាត់ផ្តាច់រាល់​ទំនាក់ទំនង​យោធា​ជាមួយ​រដ្ឋា​ភិបាល​ក្រុង​អង់ការ៉ានេះ ធ្វើឡើង​ដើម្បី​ព្រមាន​ប្រទេសនេះ​ដែលថ្លើមធំហ៊ានបាញ់យន្តហោះ​ខ្លួនទម្លាក់ ហើយការសម្រេច​ចិត្តនេះ​ធ្វើឡើងបន្ទាប់ពី​ប្រព័ន្ធការពារដែនអាកាសរុស្ស៊ី S-400 ជាច្រើន​ដើមត្រូវបានគេ​ពង្រាយ​ទៅដល់​ប្រទេសស៊ីរី​ហើយនោះ។  

ក្រោយ​បញ្ជូន​​ប្រព័ន្ធមីស៊ីលការពារដែនអាកាសប្រភេទ S-400 ​ទៅកាន់​ប្រទេសស៊ីរី ក្រសួងការពារ​រុស្ស៊ី​បានប្រកាស​ថា ខ្លួនកាត់ផ្តាច់រាល់ចំណងទំនាក់ទំនង​យោធា​ជាមួយ​ប្រទេសតួកគី។ ការសម្រេច​កាត់ផ្តាច់រាល់ទំនាក់ទំនងយោធានេះ ជាការ​ព្រមាន​រដ្ឋាភិបាល​អង់ការ៉ា​ ដែលថ្លើម​ធំហ៊ាន​បាញ់យន្តហោះខ្លួនទម្លាក់កាល​ពីថ្ងៃអង្គារកន្លងទៅ ហើយ​តួកគី​មិនព្រមសុំទោស​រុស្ស៊ី​រឿង​បាញ់យន្តហោះ​ធ្លាក់​នេះទេ។ 

អ្នកនាំពាក្យ​ក្រសួងការពារ​ជាតិរុស្ស៊ីលោក Igor Konashenkov បានអះអាងថា វាជាការកាត់ផ្តាច់រាល់ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរទាំងអស់ដែលមាន​រវាងប្រទេសទាំងពីរ​ ហើយ​ការ​សម្រេចចិត្ត​នេះ​រៀបចំឡើងតាំងពី​​ពេល​ដែល​មានបញ្ហាកើតឡើងម្ល៉េះ។ ហើយអ្វីដែល​សំខាន់រុស្ស៊ី​សុខចិត្តកាត់ផ្តាច់ប្រព័ន្ធ​ទំនាក់ទំនង​ពិសេស​ដែលបង្កើត​ឡើងកន្លងមក​ដើម្បី​បញ្ចៀស​ការប៉ះទង្គិចគ្នាក្នុងពេល​ចេញប្រតិបត្តិការកម្ចាត់​ទីតាំង​ក្រុមភេរវជន​នៅស៊ីរីដែរ។  ​ការ​កាត់ផ្តាច់​ទំនាក់ទំនងយោធានេះ ជាសញ្ញា​មួយគួរឲ្យបារម្ភដែរព្រោះ​ការប៉ះទង្គិចគ្នា​ជាយថាហេុតណាមួយ​អាចកើតឡើង។ ប៉ុន្តែគេរង់ចាំមើល​ថាតើ​តួកគី​នឹងធ្វើ​បែប​ណា​ទៀត​ដើម្បី​កាត់បន្ថយការប្រឈម​មុខគ្នានិងភាព​តានតឹងនេះ។

ម្សិលមិញ​មេដឹកនាំ​តួកគី​បានប្រកាសហើយ​ថា តួកគីគ្មានចេតនា​បង្ក​បញ្ហា និងគ្មានបំណងធ្វើឲ្យបញ្ហា​រីកកាន់តែធំឡើយ។ ចំណែករុស្ស៊ីឯណោះវិញ​បាន​អះអាងដូចគ្នា​ថាខ្លួនគ្មានផែន​ការធ្វើសង្គ្រាមជាមួយតួកគី​ឬសមាជិកណាតូ​ទេ ប៉ុន្តែប្រទេសមហាអំណាចនេះក៏បាន​រិះគន់​តួកគីមិនសំចៃមាត់ដែរ ដោយ​ចាត់ទុក​ការបាញ់​យន្តហោះខ្លួននោះថាជា​ការ​បង្ករឿង និងជាការ​រៀបចំទុកមុនផងដែរ។ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​