អាម៉េរិក បញ្ជូនយោធា ៥០ នាក់ ដើម្បីជួយស៊ីរី ទប់ទល់នឹង IS

ដាម៉ាកាស៖ នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ទ័ពចំនួន៥០ នាក់របស់សហរដ្ឋអាម៉េរិក បានបញ្ជូនមកដល់ព្រំដែនភាគខាងជើងប្រទេសស៊ីរី ដើម្បីជួយពួកសកម្មយុទ្ធ Kudish ស៊ីរី ប្រយុទ្ធប្រឆាំងនឹងពួកបដិវត្តន៍ Islamic State (IS)។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចុះផ្សាយថា យោធាអាម៉េរិក បានបញ្ជូនមកប្រទេសស៊ីរី តាមរយៈព្រំដែន Mushid Binar ប្រទេសតួកគី ដែលទ័ពទាំងអស់នេះសុទ្ធសឹងតែជំនាញប្រយុទ្ធ និងជួយជាកម្លាំងដល់ ទ័ព Kurdish។

យ៉ាងណាក៏ដោយ របាយការណ៍ពុំបានបញ្ជាក់ពីព័ត៌មានលម្អិតនោះទេ ប៉ុន្តែកាលពីខែមុននេះ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barack Obama បានប្រកាសថា គាត់បានបញ្ជាឲ្យបញ្ជូនទ័ពជំនាញ ចូលទៅក្នុងកងទ័ពប្រតិបត្តិការពិសេសស៊ីរី សម្រាប់បេសកកម្មទ័ពថ្មើរជើង បើកចំហជាលើកដំបូង។

សេតវិមាន បានឲ្យដឹងថា ចំនួនទ័ពនឹងអាចមានលើសពី ៥០នាក់ និងណែនាំឲ្យយោធាក្នុងតំបន់កុំប្រយុទ្ធទល់មុខគ្នា (Direct Combat )ជាមួយពួក IS៕

អាម៉េរិក បញ្ជូនយោធា ៥០ នាក់ ដើម្បីជួយស៊ីរី ទប់ទល់នឹង IS

អាម៉េរិក បញ្ជូនយោធា ៥០ នាក់ ដើម្បីជួយស៊ីរី ទប់ទល់នឹង IS