ប្តី​ប្រពន្ធ​យួន​ឈ្លោះ​គ្នា​ដុត​ហាង​កាហ្វេ​ឆេះ​ផ្អើល​ក្រុង​កំពង់ចាម

ប្តី​ប្រពន្ធ​យួន​ឈ្លោះ​គ្នា​ដុត​ហាង​កាហ្វេ​ឆេះ​ផ្អើល​ក្រុង​កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្សែង​ខ្មៅខ្មួល​បាន​ហុយ​ទ្រលោម​ទ្បើ​ង​ទៅ​លើ​អាកាស ចេញពីផ្ទះ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង ដែល​សង់​ផ្ទាល់​ដី ហើយ​ជនជាតិ​វៀតណាម​២​នាក់​ប្តី​ប្រពន្ធ បាន​ជួល​បើក​លក់​កាហ្វេ​យីហោ​«៧២» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ជ្រោយ​ថ្ម សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។ ហេតុការណ៍​ភ្ញាក់ផ្អើល​ពី​ការ​ឆេះ​ហាង​កាហ្វេ​នេះ បាន​កើត​ទ្បើ​ង​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ វិច្ឆិកា ត្រូវ​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឱ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​២​គ្រឿង ទៅ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​ភ្លាម​ៗ​ផង​ដែរ ។
ស្នងការ​រង​នគរបាល​ខេត្ត លោក​វរសេនីយ៍ឯក លាង អេ​ង ប្រាប់​ឱ្យ​ដឹង​ថា ពេល​មាន​គ្រោះ​អគ្គិភ័យ​ខាងលើ​កើត​ទ្បើ​ង​បាន​បន្តិច​នោះ ត្រូវ​បាន​លោកស្នងការ​នគរបាល​ខេត្ត បាន​ចាត់​ឱ្យ​រូប​លោក​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់ ចុះ​ទៅ​ជួយ​អន្តរាគមន៍​បាញ់​ទឹក ដោយ​មាន​កិច្ចសហការ​ជាមួយ​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម​ជា​ច្រើន​នាក់ ។
លោក​វរសេនីយ៍ឯក​បានឱ្យ​ដឹង​ទៀត​ថា ដំបូង​ភ្លើង​បាន​ឆេះ​ចេញពីផ្ទះ​លក់​កាហ្វេ​ឈ្មោះ ម៉ា​យ ស្រី​មុំ មាន​យីហោ​«៧២» ហើយ​បាន​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ទ្បើ​ង​ៗ និង​សន្ធោសន្ធៅ ស្រប​ពេល​ដែល​ខ្យល់ជំនោរ​រដូវប្រាំង​បោកបក់​មក​ពី​ទិស​ខាងជើង​ផង​នោះ ។ សកម្មភាព​បាញ់​ទឹកបាន​ជួយ​ទប់ស្កាត់ មិន​ឱ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​ជិតខាង​ទេ និង​ធ្វើ​ឱ្យ​ភ្លើង​រលត់​ទាំងស្រុង​អស់​ទឹក​ចំនួន​៤​រថយន្ត​ធំ​ៗ ហើយ​ក៏​មិន​មាន​អ្នក​ណា​ម្នាក់​រង​របួស​ដែរ ។
ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ កើត​ទ្បើ​ង​ដោយសារ​តែ​ប្តី​ប្រពន្ធ​ជនជាតិ​វៀតណាម ម្ចាស់ផ្ទះ​លក់​កាហ្វេ​ហ្វី​ន​បាន​ឈ្លោះប្រកែក​គ្នា ។ ដោយសារ​ប្តី​មាន​កំហឹង​ខ្លាំង ក៏​បាន​ចូល​ក្នុង​បន្ទប់​ដុត​ភ្លើង​បង្ក​មហន្តរាយ​ភ្ញាក់ផ្អើល​តែ​ម្តង ។ ពេល​ដុត​ឱ្យ​ឆេះ​ហើយ​២​នាក់​ប្តី​ប្រពន្ធ រត់​ចែក​ជើង​គ្នា​ចេញ​បាត់​ទៅ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​តាម​ចាប់​២​នាក់​ប្តី​ប្រពន្ធ​នោះ​ហើយ ។
តាម​សាក្សី​ឈ្មោះ អឹ​ុ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​បើក​លក់​កាហ្វេ​នៅ​ជាប់​ហាង​«៧២» នោះ​ដែរ​បាន​និយាយ​ពី​ហេតុការណ៍​ផ្ទាល់​ភ្នែក​ប្រាប់​ឱ្យ​ដឹង​ថា ផ្ទះ​លក់​កាហ្វេ​របស់​ឈ្មោះ​ស្រី​មុំ​នោះ ជា​ជនជាតិ​វៀតណាម​បន្លំ​ប្រើ ឈ្មោះ​ខ្មែរ​ដាក់​ថា អា​មុំ បាន​ជួល​គេ​ប្រកប​របរ​លក់​កាហ្វេ ។ ភ្លើង​បាន​ឆេះ​ចេញពី​ហាង​កាហ្វេ​នេះ ក្រោយ​ពេល​ប្តី​ប្រពន្ធ​ទាស់​គ្នា ។
ម៉េ​ង ហុង និយាយ​ថា នៅ​ពេល​ដែល​ភ្លើង​ឆេះ​ខ្លាំង​ទ្បើ​ង​ៗ​ក៏​រាលដាល​មក​ដល់​ផ្ទះ​របស់​គាត់ ដែល​បាន​ជួល​គេ​បើកហាង​លក់​កាហ្វេ​ដែរ ដោយ​បាន​រង​ការ​ខូចខាត​អស់​ជញ្ជាំង​មួយ​ចំហៀង ហើយ​ក្រុម​គ្រួសារ​គាត់​ក៏​នាំ​គ្នា​ជញ្ជូន​ទ្រព្យ​ចេញពី​ក្នុងផ្ទះ ទៅ​ដាក់​នៅ​កន្លែង​មាន​សុវត្ថិភាព​បាន​ខ្លះ​ៗ​ដែរ ដូច​ជា​នាំ​គ្នា​លើក​ដប​ហ្គា​ស​ចេញ​ក្រៅ​បាន​ទាន់​ពេលវេលា ។
សូម​បញ្ជាក់​ថា ផ្ទះ​ត្រៀម​ដែល​ជនជាតិ​វៀតណាម​ជួល​លក់​កាហ្វេ​នេះ គឺ​ទើបតែ​បាន​៣​ទៅ​៤​ខែ​នេះ​ទេ ។ ជា​ការ​កត់សម្គាល់​សារជាតិ​ជនជាតិ​វៀតណាម​ហៅ​យួន​នេះ ច្រើន​តែ​ដុត​ផ្ទះ​ចោល​ពេល​មានការ​ឈ្លោះប្រកែក​គ្នា​ប្តី​ប្រពន្ធ ហើយ​ហេតុការណ៍​បែប​នេះ មិនមែន​ជា​លើក​ទី​១​ទេ គឺ​ធ្លាប់​កើត​មាន​ជា​រឿយ​ៗ ។ ដូច្នេះ​អ្នក​ជួល​ផ្ទះ ឱ្យ​ជនជាតិ​វៀតណាម​ស្នាក់​នៅ គប្បី​មានការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ ។
នា​រសៀល​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា ម្ចាស់ផ្ទះ​៣​នាក់ ដែល​នៅ​ជាប់​នឹង​ហាង​កាហ្វេ ក្នុង​នោះ​មាន​១-​ឈ្មោះ អឹ​ុ​ង ម៉េ​ង​ហុង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ២-​ឈ្មោះ សែ​ម ចាន់ធូ ភេទ​ស្រី អាយុ​៤៩​ឆ្នាំ និង​៣-​ឈ្មោះ ទូច សុផល ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ បាន​នាំ​គ្នា​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​បឹង​កុក ដោយ​ទាមទារ​សំណង​សរុប​ជិត​២​ម៉ឺន​ដុល្លារ ពី​ផ្ទះ​បើកហាង​កាហ្វេ​បង្កហេតុ​ឈ្មោះ ម៉ា​យ ស្រី​មុំ ដែល​ពេល​នេះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ៕