សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ

រាជធានី​ភ្នំពេញ ៖ សមត្ថកិច្ច​ព្រហ្មទណ្ឌ​ក​ម្រិ​ស្រាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​ សមត្ថកិច្ច​ខណ្ឌទួលគោក​ ឡោម​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់​​ខ្លួន​ក្រុម​ចោរប្លន់​ ប្រដាប់​អាវុធ​ដែល​ បាន​ធ្វើ​សកម្មភាព​នៅ​តាម​ បណ្ដោយ​ផ្លូវ​៣៧១ ស្ថិត​ក្នុង​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​ កាលពី​យប់មិញ ដោយ​បាន​បាញ់​របួស​ជន​រង​គ្រោះ​ ៣​នាក់ ។ ហេតុការណ៍​ព័ទ្ធ​ចាប់​ជនសង្ស័យ​នេះ​ ធ្វើ​ឡើង​នៅ​វេលា​ ម៉ោង​៧ និង​២០​នាទី​យប់ ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៅ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ស្ថិត​ក្នុង​សង្កាត់ផ្សារ​ដើមគរ ខណ្ឌទួលគោក ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បាន​ ម្នាក់​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ធ្វើការ​សាកសួរ​ដើម្បី​ស្វែង រក​ចាប់ខ្លួន​បក្ខពួក​បន្ត​ទៀត ។ ប្រភព​ពី​សមត្ថកិច្ច​ បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​មិន​ទាន់​ អាច​បង្ហើប​ពី​អត្តសញ្ញាណ​ជនសង្ស័យ​ម្នាក់​ ដែល​ត្រូវ​​ចាប់​ខ្លួន​ឲ្យ​​ បាន​ដឹង​​នៅឡើយ​ទេ រង់ចាំ​ធ្វើការ​សាកសួរ និង​ស្វែងរក​ចាប់ខ្លួន​បក្ខ ពួក​បន្ត​ទៀត​សិន ។ ការ​ព័ទ្ធ​ចាប់​នេះ​គឺ​ធ្វើការ​ ឆែកឆេរ​គ្រប់​មនុស្ស​ ដែល​ចេញចូល​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់ ចំពោះ​អ្នក​ដែល​ មិន​ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ គឺ​សមត្ថកិច្ច​បាន​ឲ្យ​ ត្រឡប់​ទៅ​វិញ​ធម្មតា ។

សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ
សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ
សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ
សមត្ថកិច្ច​ព័ទ្ធ​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ា​ល់​ ដើម្បី​ចាប់ចោរ​ប្លន់​ប្រដាប់​អាវុធ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត