លោក កែវ រតនៈ បញ្ជាក់ពីមូលហេតុ នាំឲ្យដាច់អគ្គិសនី កាលពីយប់មិញ (មានវីដេអូ)

ភ្នំពេញ៖ លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា បានថ្លែងបញ្ជាក់នៅលើទំព័រ Facebook របស់ លោក ថា ការដាច់ចរន្តអគ្គិសនីកាលពីយប់មិញ គឺដោយសារការឆ្លងចរន្តលើខ្សែបញ្ជូនតង់ស្យុងខ្ពស់ ពីខេត្តចូវដុក ក្នុងប្រ ទេសវៀតណាម នាំឲ្យឆ្លងដល់បណ្តាញក្នុងប្រទេសកម្ពុជា និងដាច់តែម្តង។

លោក កែវ រតនៈ បញ្ជាក់ការដាច់នេះ ជាបញ្ហាបច្ចេកទេសសុទ្ធសាធមិនមានបញ្ហាអ្វីនោះទេ ហើយវាក៏ស្រដៀង គ្នាទៅនឹងការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសកាណាដា កាលពីឆ្នាំ២០០៣ផងដែរ។ លោក បានអះអាងថា កាលពីឆ្នាំ២០០៣ នៅប្រទេសកាណាដា បានជួបការឆ្លងចរន្តអគ្គិសនីបែបនេះផងដែរ ធ្វើឲ្យកាត់ផ្តាច់អគ្គិសនី នៅក្នុងប្រទេសកាណាដា រាលដាលរហូតដល់ប្រទេសអាម៉េរិក ដែលទិញចរន្តពីប្រទេសកាណាដាផងដែរ។

ទោះបីជាយ៉ាងណា លោក កែវ រតនៈ បានថ្លែងសុំការយោគយល់ និងអធ្យាស្រ័យខ្ពស់ ពីសំណាក់ប្រជាពលរដ្ឋ ខ្មែរ ដែលជួបបញ្ហាដាច់ភ្លើងកាលពីយប់មិញនេះ៕

សូមស្តាប់ប្រសាសន៍ឯឧ កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាអំពីការដាច់ចរន្តអគ្គិសនីទូទាំងប្រទេសយប់ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៥។

Posted by Kroko ក្រគរ ជួយ ក្រគរ on Thursday, November 26, 2015