៣ថ្ងៃក្នុងព្រះរាជពិធី បុណ្យអុំទូក ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរ ជិត ៦ពាន់នាក់

រតនគិរី៖ ឈប់សម្រាក ៣ថ្ងៃនៅក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ដែលទើប បញ្ចប់ទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៥ម្សិលមិញនេះ ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ៥.៧៧៦នាក់ មានកំណើន ៣៩ភាគរយ បើធៀបនឹងឆ្នាំ២០១៤។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹងថា ក្នុង ចំណោមភ្ញៀវជិត ៦ពាន់នាក់ ដែលមកកម្សាន្តក្នុង ខេត្តភូមិភាគឦសាន នៅថ្ងៃឈប់សម្រាកនេះ មានភ្ញៀវជាតិ ៥.៥១២នាក់ និងភ្ញៀវអន្តរជាតិ ២៦៤នាក់។

បើតាមលោក ង៉ែត ពិទូ ក្នុងចំណោមតំបន់ទេសចរណ៍ធំៗទាំង៣ រួមមាន៖បឹងយក្សឡោម អូរស៊ីន ការទៀត និងកាចាងនោះ តំបន់ទេសចរណ៍បឹងយក្សឡោម ទទួលបានភ្ញៀវទៅលេងកម្សាន្តច្រើនគេ គឺមានរហូតដល់ ៣.២៨១នាក់ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ៩៥នាក់បើតាមការគត់សម្គាល់ របស់លោក ប្រធានមន្ទីរទេសចរណ៍ បានឲ្យដឹងថា ក្នុងខេត្តរតនគិរី ដែលជាកន្លែងទេស ចរណ៍ធម្មជាតិ និងវប្បធម៌ដែរនោះ ការមកលេងកម្សាន្ត របស់ភ្ញៀវជាតិ និងអន្តរជាតិនៅក្នុងឆ្នាំ២០១៥នេះ ក៏មាន ការកើនឡើងជាងបណ្តាឆ្នាំកន្លងទៅផងដែរ។

លោកប្រធានមន្ទីរទេសចរណ៍ បានបញ្ជាក់ថា ការកើនឡើងនេះ ដោយសារតែរាជរដ្ឋាភិបាល ដែលមានក្រសួង ទេសចរណ៍ជាសេនាធិការ បានដាក់ចេញនូវយុទ្ធសាស្រ្ត ជាច្រើន ដូចជាការពង្រឹងនូវសេវាកម្ម និងការផ្សព្វផ្សាយ ទៅកាន់ពិភពលោក ពីតំបន់ទេសចរណ៍សំខាន់នៅកម្ពុជា បូករួមទាំងខេត្តរតនគិរី។

កត្តាមួយទៀត ដែលធ្វើឲ្យខេត្តរតនគិរី ទទួលបានកំណើនភ្ញៀវទេសចរនោះ គឺការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសផ្លូវមួយខ្សែថ្មី ដែលតភ្ជាប់ពីខេត្តមណ្ឌលគិរី មកខេត្តរតនគិរី ត្រូវបានសាងសង់រួចរាល់។ ផ្លូវមួយខ្សែនេះ បានទាក់ទាញភ្ញៀវទេសចរ មកពីបណ្តាខេត្តនានា ជាពិសេសអ្នករាជធានីភ្នំពេញ អាចធ្វើដំណើរ ដោយឆ្លងកាត់ខេត្តក្រចេះ តាមស្រុកស្នួលមកកម្សាន្ត នៅខេត្តមណ្ឌលគិរី ហើយបង្ហួសមកលេងខេត្តរតនគិរី មុន និងពួកគាត់បន្តទៅលេងខេត្តស្ទឹងត្រែង ឬព្រះវិហារតែម្តង។

បើទោះបីជាយ៉ាងណា ចំនួនទេសចរណ៍មកកាន់ តំបន់អេកូទេសចរណ៍ធម្មជាតិ ភូមិភាគឦសាន តួយ៉ាងខេត្តរតន គិរី ដែលមានចម្ងាយជាង ៦០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញនេះ ហាក់នៅមានចំនួនភ្ញៀវទេសចរ តិចតួចនៅឡើយ បើធៀបតំបន់ទេសចរណ៍ តាមឆ្នេរសមុទ្រ និងតំបន់ទេសចរណ៍ប្រាង្គប្រាសាទ នៅក្នុងខេត្តសៀម រាប។

លោក ង៉ែត ពិទូ បានបញ្ជាក់ថា មន្ទីរទេសចរណ៍ខេត្តរតនគិរី ក៏កំពុងតែដាក់ចេញនូវផែន ការអភិវឌ្ឍបន្ថែម រួមមាន៖ ការជំរុញផលិតផលិតផលក្នុងខេត្ត ការផ្សព្វផ្សាយ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបន្ថែម និងសិក្សាពង្រីក តំបន់ទេសចរណ៍បន្ថែមទៀត៕