រូបមន្ត​ជួយ​ឲ្យ​សក់​ទន់ រលើបរលោង

Sanofi

​​នេះ​ជា​រូបមន្ត​ជួយ​ឱ្យ​សក់​ស្អាត​ទន់​ល្មឿយ​ដែល​លោកអ្នក​គ្រាន់តែ​ប្រើ​ផ្លែឈើ​ធ្វើការ​សាកល្បង​តាម​វិធី​ខាងក្រោម ៖

*​ម៉ាស​ចេកអំបូង​ : ​ម៉ាស​ចេកអំបូង​នេះ​សមរម្យ​ណាស់​សម្រាប់​ប្រើ​ចំពោះ​សរសៃសក់​ឆាប់​បាក់​ខូច ខ្វះ​ទម្ងន់ ។ ដោយសារតែ​ចេក​ជា​ប្រភព​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ឱ្យ​សរសៃសក់​ខូច​ត្រឡប់​មកជា​ល្អ​ឡើងវិញ ។
– គ្រឿងផ្សំ
​ចេកអំបូង​មួយ​ផ្លែ និង ទឹកឃ្មុំ ១ ស្លាបព្រា​បាយ ។

– វិធី​ធ្វើ​
​កិន​ចេក និង ទឹកឃ្មុំ​ចូលគ្នា​ឱ្យ​ម៉ដ្ឋ រួចហើយ​យកមក​លាប​ច្របល់​លើ សរសៃសក់ និង ស្បែកក្បាល ។ បន្ទាប់មក​យក​កន្សែងពោះគោ​មក​ហ៊ុម​លើ​ក្បាល​ដោយ​ទុកចោល​រយៈពេល​ពី ១៥ ទៅ ២០ នាទី រួចរាល់​ហើយ​លាង សម្អាត​ដោយ​ទឹក និង កក់សក់​បាន​ដូច​តាម​ធម្មតា ។​

*​ម៉ាស​ផ្លែ​ប៊័រ : ផ្លែ​ប៊័រ​ដែល​សម្បូរ​ទៅដោយ​ខ្លាញ់ និង ប្រូតេអ៊ីន​តាម​ធម្មជាតិ​អាច​ជំនួយដល់​សរសៃសក់​ឱ្យ​ទន់​ភ្លឺរលោង ។​

– គ្រឿងផ្សំ
​ផ្លែ​ប៊័រ​កន្លះ​ផ្លែ និង ស៊ុត​ក្រហម ១ គ្រាប់ ។
– វិធី​ធ្វើ
​កិន​ផ្លែ​ប៊័រ និង ស៊ុត​ក្រហម​ចូលគ្នា​ឱ្យ​ម៉ដ្ឋ​ល្អ រួចហើយ​យកមក​ច្របល់​លាប​លើ​សរសៃសក់ និង ក្បាល ។ បន្ទាប់មក​យក​កន្សែងពោះគោ​ហ៊ុម​លើ​ក្បាល ទុកចោល​រយៈពេល​ពី ១៥ ទៅ ២០ នាទី រួច​លាង​សម្អាត​ដោយ​ទឹក រួចហើយ​កក់សក់​ចេញ​វិញ​តាម​ធម្មតា ។​

 

*​កត់សម្គាល់​
​ចំពោះ​ស៊ុត​ស​ដែល​នៅ​សេសសល់​អាចយ​កម​កបំ​ពោ​កលើ​ផ្ទៃមុខ ព្រោះថា​វា​អាចជួយ​រឹតបន្តឹង​រន្ធ​រោម​លើ​ស្បែក​មុខ​ឱ្យបាន​ប្រសើរ​ផងដែរ ៕  ​ដេប៉ូ​
​ ​ ​

Related