​រូបភាព​ ១ ​សន្លឹក​ឲ្យ​​ Selena Gomez ​​​រង​ការ​​រិះគន់​នៅ​អារ៉ាប់​រួម

​រូបភាព​ ១ ​សន្លឹក​ឲ្យ​​ Selena Gomez ​​​រង​ការ​​រិះគន់​នៅ​អារ៉ាប់​រួម

មុន​ឆ្លង​ឆ្នាំ ​និង​ឆ្លង​ឆ្នាំ​ថ្មី​ ២០១៥ Selena Gomez និង​មិត្តភ័ក្ដិ​ជា​តារា​ល្បី​ជា​ច្រើន​រូប​បាន​ទៅ​សម្រាក​លំហែ និង​ឆ្លង​ឆ្នាំ​នៅ​អារ៉ាប់រួម។ ​​ទន្ទឹម​នឹង​ភាព​រីករាយ​របស់​នាង​ ​និង​មិត្តភ័ក្ដិ​ក៏​មាន​ការ​រិះគន់​ដែរ​ ​​បន្ទាប់​​​ពី​​​​រូបភាព​ដែល​នាង​បង្ហោះ​​នៅ​លើ​ Instagram​ បង្ហាញ​ពី​​​សំណើច​ក្អាកក្អាយ​​​​នៅ​ទី​សក្ការៈ​ល្បី​របស់​ប្រទេស​សម្បូរ​ប្រេង​នេះ។

 

​Selena Gomez ​និង​មិត្តភ័ក្ដិ​ជា​តារា​ល្បី​ដូចជា ​Kendall Jenner, Gigi Hadid, Cody, Simpson, Shay Mitchell ​ជាដើម​បាន​ទៅ​ទស្សនកិច្ច​នៅ​វិហារ​ Sheik Zayed Grand Mosque ​​ក្នុង​ទីក្រុង​ Abu Dhabi។ ​​ក្រោយ​ថត​រូប​ជុំ​គ្នា​ និង​បង្ហោះ​បង្ហាញ​ពី​ស្នាម​ញញឹម​ និង​ភាព​រីករាយ ​​នាង​​​បាន​រង​ការ​រិះគន់​ថា ​មាន​អាកប្បកិរិយា​មិន​គប្បី​ប្រមាថ​សាសនា។ ​​

 

​រូបភាព​ ១ ​សន្លឹក​ឲ្យ​​ Selena Gomez ​​​រង​ការ​​រិះគន់​នៅ​អារ៉ាប់​រួម

 

រូបភាព​បង្ហាញ​​ស្បែក​ជើង​កែង​ចោត​របស់​ Selena ​ដែល​​រង​ការ​រិះគន់

 

​ហើយ​កាន់​តែ​វីវរ​ទៀត​នោះ​ រូប​ភាព​របស់​ Selena ​ខុស​គេ​តែ​ឯង​ ដែល​បង្ហាញ​ពី​​សាច់​ជើង ​និង​​ស្បែក​ជើង​កែង​ចោទ​ដ៏​ទាន់​សម័យ​នៅ​កន្លែង​គោរព​បូជា​​របស់​ឥស្លាម​សាសនិក។ ​​

 

​​​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ ​ដែល​តារា​ល្បី​របស់​អាមេរិក​ទទួល​រង​ការ​រិះគន់​បែប​នេះ។ ​កន្លង​មក​ តារា​ចម្រៀង​ Rihanna ​​ត្រូវ​បាន​​អ្នក​គ្រប់គ្រង​វិហារ​​បង្គាប់​ឲ្យ​ចាកចេញ​ពី​ទី​នោះ​ទៀត​ផង​ ក្រោយ​ថត​​បង្ហោះ​រូប​​ឈរ​កាច់​ស្ទីល៕

 

​រូបភាព​ ១ ​សន្លឹក​ឲ្យ​​ Selena Gomez ​​​រង​ការ​​រិះគន់​នៅ​អារ៉ាប់​រួម

 

រូបភាព​ឈរ​កាច់​ស្ទីល​របស់​ Rihanna ​កន្លង​មក​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ

 

អាន៖ ១៥ឈុត​ដែល Selena Gomez មើល​ទៅ​ស្រស់​ស្អាត​បំផុត

 

ប្រែ​សម្រួល៖ ​សីហា
ប្រភព៖ ​​lollipop​