EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​

EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​

​កាល​ពី​ថ្មីៗ​នេះ ​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ជប៉ុន​ Yamada Denki បាន​ប្រកាស​នូវ​ទូរសព្ទ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 មួយ​ម៉ូដែល ​ដែល​​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត។

 

EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​

 

បើ​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​ថា​ ទូរសព្ទ​ម៉ូដែល​ EveryPhone មាន​កម្រាស់​ត្រឹម​តែ​៦,៩​ម.ម​ ប៉ុណ្ណោះ​ ដោយ​​​ស្ដើង​ជាង​ទូរសព្ទ​ Nokia Lumia 830 ​មាន​កម្រាស់​៨,៥​ម.ម​ ​ដែល​ធ្លាប់​ជា​ទូរសព្ទ​ Windows ​ស្ដើង​ជាង​គេ។ ក្រៅ​ពី​មាន​កម្រាស់​ស្ដើង​​​ ទូរសព្ទ​នេះ​ក៏​មាន​​​​នូវ​លក្ខណៈ​សម្បត្តិ​ពិសេស​ៗ​ផង​ដែរ​​​​​ ដូច​ជា​​មាន​បំពាក់​នូវ​ Processor quad-core ប្រភេទ​ Qualcomm Snapdragon 410។ អេក្រង់​ទំហំ​៥,៥​អ៊ីញ​​មាន​កម្រិត​ Resolution ៧២០x១២៨០​ភីកសែល​​ ហើយ​​ទូរសព្ទ​នេះ​មាន​ពីរ​ពណ៌​ឲ្យ​ជ្រើស​រើស​គឺ​​ពណ៌​ខ្មៅ​ និង​​ពណ៌​ស។

 

EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​

 

EveryPhone​ នេះ​ក៏​មាន​បំពាក់​នូវ​កាមេរ៉ា​ខាង​ក្រោយ​​ទំហំ​១៣​MP និង​កាមេរ៉ា​ខាង​មុខ​សម្រាប់​ថត​ Selfie មាន​ទំហំ​ ​៥MP។ ចំណែក​ឯ​ RAM មាន​ទំហំ​២GB អាច​ជួយ​ឲ្យ​ការ​​ធ្វើ​ប្រតិបត្តិការ​​ប្រព្រឹត្ត​ទៅ​​​​បាន​រលូន​ល្អ ​មាន​អង្គ​ចងចាំ​​ក្នុង​ម៉ាស៊ីន​ទំហំ​៣២GB​ដែល​អាច​បន្ថែម​បាន​​ និង​មាន​​ថ្ម​​កម្លាំង​​២៦០០mAh។

 

​ទូរសព្ទ​ EveryPhone នេះ​មាន​ដាក់​លក់​នៅ​​ក្នុង​​ប្រទេស​ជប៉ុន​តម្លៃ​ ៣៩ ៨០០​យេន​ ដែល​ប្រហាក់​​ប្រហែល​នឹង​៣២៤​ដុល្លារ​សហរដ្ឋអាមេរិក៕

 

ចុច​អាន៖ Tablet ថ្មី​របស់​ក្រុមហ៊ុន​ Xiaomi មាន​​រូបរាង​ដូច​ជា​ iPad mini បេះ​បិទ

 

 

EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​​​ PhoneArena

នាំមកជូនដោយ

EveryPhone ទូរសព្ទ​​​ Windows ដែល​មាន​កម្រាស់​ស្ដើង​ជាង​គេ​បំផុត​​