ថា​ម៉េច​គ្រាន់តែ​ការ​ហាត់ប្រាណ​ដោយ​ការដើរ​ក៏​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដែរ​?

ថា​ម៉េច​គ្រាន់តែ​ការ​ហាត់ប្រាណ​ដោយ​ការដើរ​ក៏​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​ដែរ​?

​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការ​ហាត់ប្រាណ​យ៉ាងហោចណាស់​៣០​នាទី​ក្នុង​មួយថ្ងៃ ចំនួន​៣ ទៅ ៥​ដង​ក្នុង​មួយ​សប្តាហ៍​ពិតជា​ល្អ​ណាស់​សម្រាប់​រាងកាយ​និង​ផ្លូវចិត្ត​។ ការ​ដែល​បាន​ហាត់ប្រាណ​ក្នុង​ចំនួន​មួយ​ទៀងទាត់​នឹង​ផ្តល់​ជា​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចាប់​ពី​ការបង្កើត​ជា​សាច់ដុំ រហូត​ដល់​លុបបំបាត់​ជំងឺ​បេះដូង​។ ការជ្រើសរើស​របៀប​ហាត់ប្រាណ​ណា​ដែល​ស័ក្តិសម​នឹង​តម្រូវការ និង​ការចង់បាន​របស់​អ្នក​ពិតជា​រឿង​សំខាន់ ហើយ​ការ​ហាត់ប្រាណ​ដ៏​សាមញ្ញ និង​ពេញនិយម​បំផុត​នោះ​គឺ​ការដើរ​ហាត់ប្រាណ​តែម្តង​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ការ​ហាត់ប្រាណ​របៀបនេះ​នៅតែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ​របស់​វា​ដដែល​។

គុណសម្បត្តិ​
ងាយស្រួល និង​មាន​ប្រសិទ្ធភាព​បំផុត​៖ ការដើរ​គឺជា​លំ​ហាត់ប្រាណ​ដ៏​អស្ចារ្យ​មួយ​ដែល​វា​ស័ក្តិសម​បំផុត​សម្រាប់​អ្នក​។ វា​ក៏​មិន​ត្រូវការ​ចំណាយ​លុយ​អ្វី​ច្រើន​ដែរ ព្រោះ​អ្នក​មិន​ចាំបាច់​ត្រូវ​ការទិញ​សម្ភារៈ ឬ​ឧបករណ៍​នានា​ដើម្បី​ហាត់​ឡើយ ប៉ុន្តែ​យក​ល្អ​គួរតែ​ទិញ​ស្បែកជើង​មួយគូ​ដែល​សមរម្យ​នឹង​លំ​ហាត់ប្រាណ​នេះ ជាពិសេស​នៅពេល​ដែល​អ្នក​ចង់​ដើរ​ប្រកប​ដោយ​ផាសុកភាព និង​មាន​សុវត្ថិភាព​។

ការដើរ​គឺជា​លំ​ហាត់ប្រាណ​ដែល​មាន​ឥទ្ធិពល​ទាប​៖ មានន័យ​ថា អ្នក​អាច​ផ្តល់​ភាពងាយស្រួល​ដល់​សន្លាក់ និង​ជាលិកា​ក្នុង​រាងកាយ​បាន​។ វា​ពិត​ជា​ហេតុផល​មួយ​ដែល​ថា ការ​ហាត់ប្រាណ​គឺជា​រឿង​ល្អ​សម្រាប់​អ្នក​បើសិន​ជា​អ្នក​មាន​បំណង​ចង់​យក​វា​ធ្វើ​ជា​កីឡា​ហាត់​ច្រើន​ឆ្នាំ ឬ​ដើម្បី​ផ្លាស់ប្តូរ​របៀប​រស់នៅ​ប្រកប​ដោយ​សុខភាព​ល្អ​។

ការដើរ​រាល់ថ្ងៃ​អាច​ឱ្យ​អ្នក​ទទួលបាន មាន​សុខភាព​ល្អ និង​មាន​រូបរាង​សមសួន​តាម​បំណង​៖ ការ​ហាត់ប្រាណ​របៀបនេះ​ពិតជា​អស្ចារ្យ​ណាស់​សម្រាប់​សម្រួល​ដល់​សម្ពាធ​ឈាម​។ វា​ក៏​ស័ក្តិសម​ផង​ដែរ​បើសិនជា​អ្នក​មាន​ភាព​ធូរស្រាល​ឡើងវិញ​ពី​ការ​មាន​របួស​នៅ​រាងកាយ ហើយ​គ្រូពេទ្យ​ក៏បាន​ផ្តល់​ដំបូន្មាន​ឱ្យ​ហាត់ប្រាណ​ដើម្បី​ឱ្យ​របួស​ឆាប់​ជា​ដែរនោះ​។ ការដើរ​គឺជា​វិធី​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សម្រក​ទម្ងន់ ឬ​មាន​រូបរាង​ស្អាត​។ វា​ក៏​ល្អ​បំផុត​ក្នុង​ការបំបាត់​ស្ត្រេ​ស​ផងដែរ​។

គុណវិបត្តិ​
ការដើរ​ប្រហែលជា​មិន​អាច​ទទួលបាន​រាងកាយ​សមសួន​ខ្លាំង​បំផុត​នោះ​ទេ​៖ បើសិន​ជា​អ្នក​ធ្លាប់​ប្រើ​វិធី​ហាត់ប្រាណ​ខ្លាំងៗ​ដូចជា ការរត់ ការ​ហែល​ទឹក និង​ការ​វាយ​បុក​នោះ អ្នក​ប្រហែលជា​យល់​ថា ការដើរ​មិន​គ្រប់គ្រាន់​សម្រាប់​គោលដៅ​នៃ​ការ​ហាត់ប្រាណ​របស់​អ្នក​ឡើយ​។

វា​ប្រហែលជា​មិន​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​ឡើយ​ក្នុង​រយៈពេល​ហាត់​មួយ​ម៉ោង​៖ ដោយសារ​តែ​ការដើរ​មិនមែន​ជា​ការ​ប្រើ​កម្លាំង​ខ្លាំង​ដូច​ការ​រត់ ដូច្នេះ​វា​មិន​អាច​រំលាយ​ជាតិ​ខ្លាញ់​បាន​ច្រើន​ដូច​គ្នា   ឡើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។