សញ្ញា​ដែល​គិត​ថា​អ្នក​មាន​ជំងឺ​រលាក​លំពែង​

សញ្ញា​ដែល​គិត​ថា​អ្នក​មាន​ជំងឺ​រលាក​លំពែង​

​ការ​រលាក​លំពែង​ចែកចេញ​ជា​ពីរ​ប្រភេទ​គឺ​រលាក​ស្រួចស្រាវ និង​រលាក​រ៉ាំរ៉ៃ​។ ការ​រលាក​ស្រួចស្រាវ​មានន័យ​ថា វា​កើត​ឡើង​ភ្លាមៗ និង​មាន​រយៈពេល​យូរ​។ ចំណែក​រលាក​រ៉ាំរ៉ៃ​វិញ​កើតឡើង​រយៈពេល​ច្រើន​ឆ្នាំ​។

​ករណី​រលាក​លំពែង​តិចតួច​ប្រហែលជា​បាត់​ទៅ​វិញ​ដោយ​មិនបាច់​ព្យាបាល ប៉ុន្តែ​ករណី​ធ្ងន់ធ្ងរ​អាច     គំរាម​គំហែង​ដល់​អាយុជីវិត​ដោយសារតែ​ផលវិបាក​របស់​វា​តែម្តង​។

ការ​រលាក​លំពែង​កើតឡើង​នៅពេល​អង់ស៊ីម​រំលាយ​អាហារ​ដែល​លំពែង​ខ្លួនឯង​ផលិត​នោះ​បែរជា​មាន​សកម្មភាព​ក្នុង​លំពែង ដែល​ជាហេតុ​ធ្វើឱ្យ​ខ្លួនឯង​មាន​របួស ឬ​ខូចខាត​។

សញ្ញា​របស់​ជំងឺ​រលាក​លំពែង​អាច​នឹង​ប្រែប្រួល​ទៅ​តាម​ប្រភេទ​របស់​វា​ដូចជា​៖

ជំងឺ​រលាក​លំពែង​ស្រួចស្រាវ​៖
•​    ​ឈឺពោះ​ផ្នែក​ខាងលើ​
•​    ​ឈឺពោះ​ចាក់​ទៅ​ដល់​ខ្នង​
•​    ​ឈឺពោះ​កាន់តែខ្លាំង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច​
•​    ​ចង្អោ​រ​
•​    ​ក្អួត​
•​    ​តឹង​នៅពេល​ប៉ះ​ពោះ​។​

ជំងឺ​រលាក​លំពែង​រ៉ាំរ៉ៃ​៖
•​    ​ឈឺពោះ​ផ្នែក​ខាងលើ​
•​    ​ស្រក​ទម្ងន់​ដោយ​មិនដឹង​ខ្លួន​
•​    ​លាមក​មាន​មាន​លក្ខណៈ​ដូច​ប្រេង ឬ​ធំក្លិន​ខ្លាំង​។​

ពេល​ដែល​ត្រូវ​ជួប​គ្រូពេទ្យ​
ចូរ​ធ្វើការ​ណាត់​ជាមួយ​គ្រូពេទ្យ​ទៅ​បើសិនជា​អ្នក​មាន​អា​ការៈឈឺ​ពោះ​ជាប់​រហូត​។ ចូរ​ស្វែងរក​ជំនួយ​ពី​គ្រូពេទ្យ​ភ្លាម​បើសិនជា​ការ​ឈឺពោះ​នោះ​ធ្ងន់ធ្ងរ​រហូតដល់​មិន​អាច​ធ្វើឱ្យ​វា​ស្រួលបួល​វិញ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • សញ្ញា​ដែល​គិត​ថា​អ្នក​មាន​ជំងឺ​រលាក​លំពែង​已关闭评论
  • 508 views
  • Hide Sidebar
    A+
Publish on:2015/11/27  Category:ជំងឺទូទៅ
Tags: