ចេះ​តែ​ហើមពោះ​មែន​ទេ​? សាក​វិធី​ទាំងបី​នេះ​សិន​ទៅ​មើល​!!!

ចេះ​តែ​ហើមពោះ​មែន​ទេ​? សាក​វិធី​ទាំងបី​នេះ​សិន​ទៅ​មើល​!!!

​ការ​ញ៉ាំ​អាហា​រហឹរ ឬ​ខ្លាញ់​ច្រើន​សុទ្ធតែ​ជា​ហេតុនាំឱ្យ​កើត​បញ្ហា​ហើមពោះ​ហើយ​។ បញ្ហា​នេះ​ច្រើន​តែ​មាន​អាការៈ មិន​ស្រួល​ក្នុង​ពោះ ដែល​ជាប់​ទាក់ទង​គ្នា​នឹង​សញ្ញា​ផ្សេងៗ​ទៀត​ដូចជា ការ​ចង្អោរ វិលមុខ និង​ឈឺក្បាល​។ គ្រប់​ពេល​ដែល​បញ្ហា​ទាំងអស់​នេះ​កើតឡើង​មែន​នោះ មិនបាច់​បារម្ភ​ទៀត​ទេ ដោយ​គ្រាន់តែ​ព្យាយាម​សាកល្បង​ប្រើ​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដូច​ខាងក្រោម​នេះ​ទៅ​។​

ញ៉ាំ​ទឹក​ដំឡូងបារាំង​ច្របាច់​កន្លះ​ពែ​ង​
ដើម្បី​ដោះស្រាយ​បញ្ហា​ហើមពោះ​គឺ ការ​ញ៉ាំ​ទឹក​ដំឡូងបារាំង​ច្របាច់​កន្លះ​ពែង​ចំនួន​ពីរ​ទៅ​បី​ដង​ក្នុង​មួយ​ថ្ងៃ​។ សារធាតុ​ដ៏​ល្អ​របស់​ដំឡូងបារាំង​នឹង​ទៅ​រុំ​ព័ទ្ធ​ជញ្ជាំង​ក្រពះ​ផ្នែក​ខាងក្នុង​ដើម្បី​បង្ការ​កុំឱ្យ​មាន​អាការៈរលាក​បន្ថែមទៀតបាន​។

ញ៉ាំ​អាហារ​ពេល​ព្រឹក​ដែល​សម្បូរ​ជាតិ​សរសៃ​
ដើម្បី​ដោះស្រាយ​បញ្ហា​នៅ​ផ្លូវ​រំលាយ​អាហារ​កាន់តែ​ស្រួលបួល​មកវិញ ចូរ​ចាប់ផ្តើម​ថ្ងៃ​ថ្មី​របស់​អ្នក​ជាមួយនឹង​អាហារ​សម្បូរ​ជាតិ​សរសៃ​ទៅ ព្រោះ​វា​នឹង​ផ្តល់​ជា​ថាមពល​ដល់​រាងកាយ​កាន់តែ​ល្អ​។

ញ៉ាំ​ខ្ញី ឬ​ទឹក​ខ្ញី​
វិធីសាស្ត្រ​ដ៏​លឿន​ក្នុង​ការបញ្ឈប់​បញ្ហា​ហើមពោះ​គឺ​ការ​ជញ្ជក់​មើម​ខ្ញី​មួយ​ដុំ​តូច​។ អ្នក​ក៏​ប្រហែលជា​អាច​ញ៉ាំ​ទឹក​ខ្ញី​ក្តៅ​មួយពែង​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។