កត្តា​ដែល​ធ្វើឱ្យ​ប្រឈម​នឹង​ជំងឺ Parkinson ជាងគេ​

កត្តា​ដែល​ធ្វើឱ្យ​ប្រឈម​នឹង​ជំងឺ Parkinson ជាងគេ​

​ជំងឺ Parkinson’s គឺ​ជា​ជំងឺ​នៃ​ការខូចខាត​បន្តិច​ម្តងៗ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​ដែល​វា​ប៉ះពាល់​លើ​ការ​ធ្វើ​ចលនា​។ ជំងឺ​នេះ​ពេលខ្លះ​ចាប់ផ្តើម​ជាមួយនឹង​ការ​ញ័រ​ប្រអប់ដៃ​ដោយ​មិន​ដឹង​ខ្លួន​។ ប៉ុន្តែ​ក្នុង​ពេល​ញ័រ​នោះ​ប្រហែល​ជា​សញ្ញា​ដែល​គេ​ស្គាល់​បំផុត​របស់​ជំងឺ​នេះហើយ ប៉ុន្តែ​វា​ក៏​បង្ក​ជា​បញ្ហា​គាំង​សន្លាក់ ឬ​ធ្វើ​ចលនា​យឺតៗ​ដែរ​។

​ស្ថិត​ក្នុង​ដំណាក់កាល​ដំបូង​របស់​ជំងឺ​Parkinson’s មុខ​អ្នក​ប្រហែលជា​អាច​ធ្វើ​ចលនា​បាន​តិចតួច ឬ​អត់​តែម្តង ឬ​ដៃ​ប្រហែលជា​មិន​អាច​បង់បោយ បាន​នៅពេល​ដើរ​។ ការនិយាយ​ប្រហែល​ជា​ទន់ ឬ​ឡុ​លៗ​។ រោគសញ្ញា​របស់​ជំងឺ​នេះ​នឹង​ធ្ងន់​ទៅៗ​នៅពេល​ខាងមុខ​។

កត្តា​ប្រឈម​នឹង​ជំងឺ Parkinson មានដូចជា​៖
•​    ​អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង​ទៅ​
•​    ​ដំណពូជ​
•​    ​ភេទ​ប្រុស​
•​    ​ប៉ះពាល់​នឹង​សារធាតុ​គីមី​ដូចជា ថ្នាំ​សម្លាប់​សត្វល្អិត​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។