វិធីសាស្ត្រ ៤យ៉ាង​ធ្វើឲ្យ​អ្នកអស់កង្វល់ជាមួយបញ្ហារឿងអង្គែ

អង្គែ​ជាបញ្ហា​ស្បែកក្បាល​ដែលកើតឡើង​ដោយសារ​កោសិកាស្បែក​ងាប់នៅ​លើក្បាល។ ជាធម្មតា វាធ្វើឲ្យ​រមាស់ស្បែក​ក្បាល ហើយមនុស្ស​ជាច្រើន​មាន​ភាពអៀនខ្មាស់ និង​គ្មាន​ក្តីសុខ ដោយសារ​បញ្ហាជ្រុះ​អង្គែ​លើស្មា និង​ខ្នង។
 
វិធីសាស្ត្រ ៤យ៉ាង​ធ្វើឲ្យ​អ្នកអស់កង្វល់ជាមួយបញ្ហារឿងអង្គែ
ជាធម្មតា បញ្ហាអង្គែ​បណ្តាលមក​ពីការលាង​សម្អាត ឬសិតសក់​មិនបាន​ត្រឹមត្រូវ, បញ្ហាស្បែក​ក្បាលស្ងួត ឬសម្បូរជាតិប្រេងខ្លាំង​ពេក និង​ភាពតានតឹង។ មាន​ពាណិជ្ជកម្ម​ផលិតផល​សាប៊ូក​ម្ចាត់អង្គែ​ជាច្រើន​ដាក់លក់​លើទីផ្សារ។ តែទោះបីជា​យ៉ាងណា វាពោរពេញ​ទៅដោយសារធាតុ​គីមី ហើយអាច​ផ្តល់ផល​អាក្រក់ច្រើន​ជាងល្អ។ សំណាងល្អ មានវិធីសាស្ត្រ​ធម្មជាតិ​មួយចំនួន​អាចជួយ​កម្ចាត់​បញ្ហាអង្គែរ​បស់អ្នក​បាន​យ៉ាងល្អ៖
ក្រូចឆ្មា
ច្របាច់យក​ទឹកក្រូចឆ្មា ២ផ្លែ លាយជាមួយទឹក​ទ្វេដង។ ប្រើទឹកនេះ​ញីលើស្បែក​ក្បាលរយៈពេល ៥នាទី។ បន្ទាប់​មកកក់​សក់​នឹងសាប៊ូ។ ទឹកក្រូចឆ្មា​ជាភ្នាក់ងារលាង​ជម្រះ ដូច្នេះ​បញ្ហា​ធាតុកខ្វក់, ជាតិ​ប្រេង និង​អង្គែនឹង​ត្រូវបាន​កម្ចាត់​ចេញពីស្បែក​ក្បាល​របស់អ្នក។
ប្រទាល​កន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើត្រូវបានគេយក​ទៅប្រើជាធាតុផ្សំ​នៅក្នុងសាប៊ូកម្ចាត់​អង្គែ។ អ្នកត្រូវ​ចម្រាញ់យក​សាច់ប្រទាល​កន្ទុយក្រពើ។ ប្រើវាញីលើ​សក់របស់​អ្នក រង់ចាំ​រយៈពេល ២០​នាទី រួច​លាងសម្អាត​ចេញ។ ប្រទាលកន្ទុយក្រពើ​មានផ្ទុកនូវសារធាតុ​ត្រជាក់, ប្រឆាំងបាក់តេរី និងមេរោគផ្សិត​យ៉ាង​មាន​ប្រសិទ្ធិភាព។
ស្លឹកត្រឡឹងតឹង
ស្លឹកត្រឡឹងតឹង​ជាភ្នាក់ងារផ្តល់​សំណើមដល់​សរសៃសក់។ វាមានផ្ទុកនូវ​ជាតិប្រេង​ធម្មជាតិខ្ពស់, សារធាតុប្រឆាំង​នឹងវីរុស ដូច្នេះវា​បានផ្តល់​អត្ថប្រយោជន៏​ច្រើនក្នុង​ការព្យាបាល​បញ្ហារមាស់​ស្បែក​ក្បាល, អង្គែ, ចៃ និងបញ្ហាកន្ទួល​លើស្បែក​ក្បាល។ បុកស្លឹកត្រឡឹង​តឹង ៣-៤ សន្លឹក​ឲ្យម៉ត់។ បន្ថែម​ទឹកចូល និងកក់សក់​របស់អ្នក​ជារៀងរាល់​ថ្ងៃ។ វិធីមួយ​ទៀត​គឺ បន្ថែម​ស្លឹកត្រឡឹងតឹង​ទៅក្នុង​ទឹកក្តៅ​រយៈពេល ១ម៉ោង​កន្លះ។ ច្របាច់ស្លឹកយក​ទឹក រួចទុក​ឲ្យត្រជាក់។
ស៊ុត និង​ទឹកដោះកក
ស៊ុតស​មានផ្ទុកនូវសារធាតុ​ប្រូតេអ៊ីន​ដែលអាច​ផ្តល់សារធាតុ​ចិញ្ចឹមដល់​សក់ និងជួយព្យាបាល​បញ្ហាសក់​បែកចុង។ ចំពោះ​បញ្ហាអង្គែ, ត្រូវលាយ​ស៊ុតសជាមួយនឹង​ទឹកដោះកក រួច​កក់សក់​របស់​អ្នក។ រង់ចាំរយៈ​ពេល ១៥នាទី ហើយ​លាងសម្អាត​ចេញជាមួយនឹង​ទឹកត្រជាក់៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • វិធីសាស្ត្រ ៤យ៉ាង​ធ្វើឲ្យ​អ្នកអស់កង្វល់ជាមួយបញ្ហារឿងអង្គែ