ប្រចណ្ឌ​​ប្រពន្ធ​ កាប់បុរសចំណាស់​ ម្នាក់​ស្លាប់ និង​​ក្មេង​ស្រី​ម្នាក់​ស្ទើរស្លាប់

ខេត្តកំពត ៖ បុរស​ចំណាស់​ម្នាក់​ឈ្មោះ​ហ៊​ង ស៊ន អាយុ​៦១​ឆ្នាំ ត្រូវ​បាន​បុរស​ម្នាក់​យក​ ដាវ​សា​មូ​រ៉ៃ​កាប់​ ត្រូវជា​ច្រើន​កន្លែង បណ្តាល​ឱ្យ​ស្លាប់ និង​ក្មេង​ស្រី​ម្នាក់​ ទៀត​ឈ្មោះ​ប៉ុន គឹ​មលាន អាយុ​១៥​ឆ្នាំ (​ជា​កូន​ជន​ រង​គ្រោះ​) ក៏​បាន​រង​របួសធ្ងន់​ដែរ ទាំង​២​នាក់​ មាន​ទីលំ​នៅ​ក្នុង ភូមិ​កោះ​ចំការ ឃុំ​បឹង​សាលា​ខាងត្បូង ស្រុក​កំពង់ត្រាច​។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​០៧ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​កោះ​ចំការ ជិត​​ព្រំដែន​ ប្រទេស​វៀតណាម ។

ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​កាប់​បុរស​ជា​ឪពុក ហើយ​កូនស្រី ​ឃើញ​ដូច្នោះ ក៏​រត់​មក​ជួយ ក៏​ត្រូវ​ជន​សង្ស័យ​ កាប់​ត្រូវ​ផង​ដែរ ។ ក្មេង​ស្រី​រង​គ្រោះ​ខាងលើ ត្រូវ​បាន​គេ​បញ្ជូន​ ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ហើយ ប៉ុន្តែ​ស​ង្ឃឹមរ​ស់តិច​ណាស់។

ប្រភព​បន្ត​ថា ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ដែរ មានឈ្មោះ​តឹ​ប ហៀ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ កើតហេតុ​ខាងលើ ដោយ​ជន​នោះ​បាន​សារភាព​ថា ដោយសារ​ខ្លួន​ ប្រចណ្ឌ​ប្រពន្ធ​ជាមួយ​បុរស​ ចំណាស់​នោះ (​ជន​រង​គ្រោះ​) និង​ដឹង​ទៀត​ថា បុរស​ចំណាស់​នោះ​ ធ្លាប់​មក​ដេ ក​ជាមួយ​ប្រពន្ធ​ខ្លួន​២-៣​ដង​ហើយ ទើប​ទ្រាំ​លែង​បាន ។

ប្រចណ្ឌ​​ប្រពន្ធ​ កាប់បុរសចំណាស់​ ម្នាក់​ស្លាប់ និង​​ក្មេង​ស្រី​ម្នាក់​ស្ទើរស្លាប់

ប្រចណ្ឌ​​ប្រពន្ធ​ កាប់បុរសចំណាស់​ ម្នាក់​ស្លាប់ និង​​ក្មេង​ស្រី​ម្នាក់​ស្ទើរស្លាប់
ប្រចណ្ឌ​​ប្រពន្ធ​ កាប់បុរសចំណាស់​ ម្នាក់​ស្លាប់ និង​​ក្មេង​ស្រី​ម្នាក់​ស្ទើរស្លាប់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត