ក្រុមហ៊ុនសាណូហ្វី សហការជាមួយ គណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន

រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនសាណូហ្វីកម្ពុជា និងគណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ គោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន ” ហើយត្រូវបានរៀបចំកម្មវិធីបិទ និងប្រគល់វិញ្ញាប័ណ្ណប័ត្រ ជូនដល់អ្នកចូលរួម វគ្គចំនួន ១៩២ នាក់  ដែលជាមា្ចស់ឱសថស្ថាន​ ឱសថការី និងបុគ្គលិកក្នុងឱសថស្ថាន​ ដោយមានការចូលរួម ជាកិត្តិយសពីសំណាក់ លោកឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធានក្រុម ប្រឹក្សាគណៈឱសថការីកម្ពុជា និងលោកស្រី NGUYEN THI NGOC MINH (ង្វៀន ធីង៉ុក មីញ) តំណាងក្រុមហ៊ុនសាណូហ្វីកម្ពុជា។
ក្រុមហ៊ុនសាណូហ្វី សហការជាមួយ គណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន
ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ឋមួយនៃក្រុមហ៊ុនសាណូហ្វីពិភពលោក បានសហការជាមួយ គណៈឱសថការី កម្ពុជាក្នុងការរៀបចំ វគ្គបណ្តុះបណ្តាលស្តីពី “ គោលការណ៍អនុវត្តល្អ នៅក្នុងឱសថស្ថាន ” ចំនួន៦វគ្គ នៅរាជធានីភ្នំពេញ គិតចាប់ពីថ្ងៃច័ន្ទទី ១៦ ខែវិច្ឆិកា ឆ្នាំ​ ២០១៥​ កន្លងទៅនេះ ។ វគ្គបណ្តុះបណ្តាលនេះ​ មានគោលបំណងផ្សព្វផ្សាយ អំពីគោលការណ៍ណែនាំ ក្នុងការអនុវត្តល្អក្នុងឱសថស្ថាន ដូចជាការគ្រប់គ្រង និងការរៀបចំទុកដាក់ឱសថអោយមានសុវត្ថិភាព ដើម្បីរក្សានូវគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាពឱសថ ​ និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈឱសថការី។

កម្មវិធីវគ្គបណ្តុះបណ្តាលចំនួន៦វគ្គនៅរាជធានីភ្នំពេញ រួមមានការធ្វើបទបង្ហាញពី គណៈឱសថការីកម្ពុជា ការិយាល័យ និយ័តកម្មឱសថ ក៏ដូចជាក្រសួងសុខាភិបាល ស្តីពីគោលការណ៍អនុវត្តល្អ ក្នុងឱសថស្ថាន ទីតាំង និងអាគារ សមស្របសម្រាប់ ឱសថស្ថាន ការគ្រប់គ្រងឱសថស្ថាន ការទទួលខុស ត្រូវក្នុងការចែកចាយឱសថ តួនាទីឱសថការី ក្នុងការតាមដាន និងត្រួត ពិនិត្យឱសថក្លែងក្លាយ និងឱសថអន់គុណភាព ក្រមសីលធម៌វិជ្ជាជីវៈឱសថការី និងការពិភាក្សាជាក្រុម ។

លោកស្រី NGUYEN THI NGOC MINH (ង្វៀន ធីង៉ុក មីញ) នាយិការ ក្រុមហ៊ុនសាណូហ្វី ​កម្ពុជាបានមានប្រសាសន៍ថា“ ខ្ញុំមានមោទនភាព ដែលបានរួមចំណែកជាផ្នែក មួយក្នុងការរៀបចំ កម្មវិធីវគ្គបណ្តុះបណ្តាលនេះ សមស្របទៅនឹង បេសកកម្មរបស់ក្រុមហ៊ុន យើងខ្ញុំ ដើម្បីផ្តល់នូវឱសថ និងអាហារូបត្ថម្ភ ប្រកបដោយសុវត្ថិភាពខ្ពស់ ដល់អ្នកជំងឺ។ ហើយក៏យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំដែរថា វគ្គបណ្តុះបណ្តាលស្តីអំពីគោលការណ៍អនុវត្តល្អនៅក្នុងឱសថស្ថាន នឹងផ្តល់ជាចំណេះដឹង បន្ថែមទៀតដល់លោក លោកស្រី ដែលជាមា្ចស់ ឱសថស្ថាន​ ឱសថការី និងបុគ្គលិកក្នុងឱសថស្ថាន ក្នុងការផ្តល់ជូននូវឱសថ ដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ជូនដល់អតិថិជនរបស់ខ្លួន”។

នៅក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលស្តីអំពី “ គោលការណ៍អនុវត្តល្អនៅក្នុងឱសថស្ថាន​ ” លោក ឱសថបណ្ឌិត ហេង ប៊ុនគៀត ប្រធានក្រុម ប្រឹក្សាគណៈឱសថការីកម្ពុជា បានមានប្រសាសន៍ថា “ គណៈឱសថការីកម្ពុជា ក៏ដូចជានាយកដ្ឋានឱសថនៃ ក្រសួងសុខាភិបាល បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលនេះ ឡើង គឺដើម្បី ពង្រឹងការប្រកបអាជីវកម្មលើ     វិស័យឱសថសាស្រ្ត និងអមវេជ្ជសាស្រ្ត អោយកាន់តែ ប្រសើរឡើងនៅ ក្នុងព្រះរាជាណាច្រកម្ពុជា។ ហេតុដែលនាំអោយ មានវគ្គបណ្តុះបណ្តាលស្តីពី“ គោលការណ៍អនុវត្តល្អនៅក្នុងឱសថស្ថាន ” នេះកើតឡើង គឺក្រសួងសុខាភិបាលជំរុញអោយ គ្រឹះស្ថានឱសថ អោយមានភាព ស្តង់ដាររួម និងដើម្បីការពារសុខភាពរបស់ប្រជាពលរដ្ឋ អោយស្របតាមគោល នយោបាយចតុកោណរបស់រាជរដ្ឋាភិបាល។ ”

វគ្គសិក្ខាសាលានេះ ក្រសួងសុខាភិបាលតម្រូវអោយគ្រប់ម្ចាស់ឱសថស្ថានទាំងអស់ចូលរួម អោយបានគ្រប់ៗគ្នា ក្នុងគោលបំណង រៀបចំកែសម្រួល ឱសថស្ថានរបស់លោក លោកស្រីអោយ មានលក្ខណៈស្តង់ដារ និងរក្សាទុកដាក់ឱសថអោយមានគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព ដើម្បីលើកកម្ពស់សុខមាលភាព ប្រជាពលរដ្ឋទូទាំងប្រទេស។

ក្នុងនាមគណៈឱសថការីកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាលផងដែរ ខ្ញុំសូមថ្លែងអំណរគុណដល់ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលបានសហការ និងឧបត្ថម្ភគាំទ្រ ទាំងកំលាំងកាយ ទាំងចិត្ត និងថវិកា សម្រាប់វគ្គបណ្តុះបណ្តាលឡើង ក្នុងគោលបំណងរួម ចំណែកអោយសេវា ឱសថសាស្រ្តរបស់ យើងកាន់តែប្រសើរ។
ក្រុមហ៊ុនសាណូហ្វី សហការជាមួយ គណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន
ក្រុមហ៊ុនសាណូហ្វី សហការជាមួយ គណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន
ក្រុមហ៊ុនសាណូហ្វី សហការជាមួយ គណៈឱសថការីកម្ពុជា រៀបចំវគ្គបណ្តុះបណ្តាល ស្តីអំពីគោលការណ៍ អនុវត្តល្អនៅក្នុងឱសថស្ថាន
អំពីក្រុមហ៊ុនសាណូហ្វី  

ក្រុមហ៊ុនសាណូហ្វី ដែលជាក្រុមហ៊ុនឱសថឈានមុខគេមួយលើពិភពលោក បានស្រាវជ្រាវ និងបង្កើត ព្រមទាំង​ចែកចាយ ផលិតផលដែលផ្តោត សំខាន់លើតម្រូវការរបស់ អ្នកជំងឺជាចំបង។ ក្រុមហ៊ុនសាណូហ្វី​​ ផ្តោតលើចំណុចស្នូល​សំខាន់ៗចំនួន៧ ក្នុងវិស័យថែទាំសុខភាព ដែលមានដូចជា៖ ផ្នែកជំងឺទឹក​នោមផ្អែម ផ្នែកវ៉ាក់​សាំងការពារមនុស្ស ផ្នែកឱសថថ្មីៗ ផ្នែកឱសថដែលអតិថិជន អាចជាវបានដោយមិន ចាំបាច់មានវេជ្ជបញ្ជា ផ្នែកទីផ្សារថ្មីៗ ផ្នែកសុខភាពសត្វ និង​Genzyme។ ក្រុមហ៊ុន    សាណូហ្វីបានចុះបញ្ជីទីផ្សារភាគ ហ៊ុននៅទីក្រុង​ប៉ារីស​(EURONEXT: SAN) និងនៅទីក្រុងញូវយ៉ក​ (NYSE: SNY)។

 អំពីក្រុមហ៊ុនសាណូហ្វីកម្ពុជា
ផ្តោតលើតម្រូវការរបស់អ្នកជំងឺ ក្រុមហ៊ុនសាណូហ្វីកម្ពុជា​ បានប្តេជ្ញាធ្វើយ៉ាងណាឲ្យ ផលិតផលរបស់ ខ្លួនមានចំនួនច្រើនដូច ដែលអាចធ្វើទៅបានជូនដល់ សាធារណជននៅគ្រប់ទីកន្លែង និងគ្រប់គ្នា ដែលនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងប្រតិបត្តិការ​ និងបទពិសោធន៍ជាង២០ឆ្នាំ ក្រុមហ៊ុនសាណូហ្វីកម្ពុជា គឺជាដៃគូសំខាន់របស់ អ្នកជំនាញផ្នែកសុខភាពកម្ពុជាមានដូចជា៖ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាយិកា ឆ្មប និងគ្រប់គ្រង ព្រឹត្តិការណ៍ជាច្រើនដើម្បីលើកកម្ពស់ អប់រំ និងដើម្បីលើក កម្ពស់ចំណេះដឹង ផ្នែកវិទ្យាសាស្រ្ត និងវេជ្ជសាស្រ្ត។

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត